ខេត្តកោះកុង÷ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ផ្អែកតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ ដែលមានផ្ទុកមេរោគកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ សុង មួន អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី។ ដោយស្ថានភាពជំងឺ ធ្ងន់ធ្ងរពេក អ្នកជំងឺបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១:២០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើ បានបាត់បង់ជីវិតដោយសារជំងឺ រលាកពោះវៀន ធ្ងន់ធ្ងរលើអ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩. Severe Acute Enteritis with COVID-19 infection and Wasting Syndrome (HIV+)1។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕
ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]