ថៃ៖ មិនត្រឹមតែជា តារាសម្ដែងដ៏ល្បីនោះទេ តែ Ann Thongprasom ថែមទាំងជា ផលិតកររឿង ដែលតែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើស្នាដៃ ជាច្រើននៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ផងដែរ។
ដោយឡែក កាលពីថ្មីៗនេះ Ann Thongprasom ក៏បានចូលមកបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយ ដោយនៅក្នុងនោះ នាងបានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន បន្ទាប់ពីបានបង្ហើបរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន ដោយមានគូស្នេហ៍ចាំយកចិត្ត ជួយនាងជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ តារាស្រីរូបនេះ បានបង្ហាញថា អ្នកទាំងពីរបាននៅជាមួយគ្នាអស់រយៈពេលជិត ២០ ឆ្នាំ និងបានក្លាយជាគ្រួសារតែមួយទៅហើយ។ ប៉ុន្តែមានពេលមួយ គូស្នេហ៍អ្នកទាំងពីរ ថែមទាំងមានគម្រោងរៀបការ និងមានកូនជាមួយគ្នា។ ប៉ុន្តែ រូបនាងបានបំផ្លាញគម្រោងដោយខ្លួនឯង ពីព្រោះមិនអាចរៀបចំឲ្យត្រឹមត្រូវ ដែលធ្វើឱ្យវាហួសពេលតាំងតែពីពេលនោះ ។
ម៉្យាងវិញទៀត Ann Thongprasom ក៏បានលើកឡើងទៀតថា វាយឺតពេលហើយ សម្រាប់ការមានកូន ដូច្នេះ នាងមិនចង់រៀបការទេ ប៉ុន្តែ អ្នកទាំងពីរនៅតែមានភាពសប្បាយរីករាយ និងមិនទៅណាចោលគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមកបែបនេះ គឺគ្រប់គ្រាន់ហើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]