រាជធានីភ្នំពេញ÷ ដូចពាក្យចាស់លោកពោលថាវាសនាមនុស្សមើលមិនឃើញ យុវតីខ្មែរដ៏ស្រស់ស្អាត ធ្លាប់មានប្រវត្តិរស់នៅលើគំនរសំរាមស្ទឹងមានជ័យ កញ្ញា រ៉ុន សុភីបានកែប្រែវាសនាខ្លួនឯង និងគ្រួសារទាំងស្រុង ក្រោយមានភ័ព្វសំណាងនិងឱកាស ទៅបន្តការសិក្សានៅសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី កាលពីពេលកន្លងទៅ។
នៅក្នុងបទសម្ភាសន៍មួយ យុវតី រ៉ុន សុភី អតីតសិស្សនៅអង្គការ(Cambodian Children’s Fund) បានថ្លែងយ៉ាងដូច្នេះថា÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញផ្អែកតាមបទពិសោធន៍ និងប្រវត្តិតស៊ូរបស់យុវតី រ៉ុន សុភី អាចជាសារអប់រំមួយដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលកើតក្នុងក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងលំបាកលំបិន ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកែប្រែមុខមាត់ខ្លួនឯង និងអាចលើកស្ទួយជីវភាពជីវភាព ព្រមទាំងអាចក្លាយជាបញ្ញវ័ន្តមួយរូបនៅក្នុងសង្គម។
សូមរំលឹកផងដែរថាកន្លងមក យុវតី រ៉ុន សុភី ក៏ធ្លាប់ទៅប្រទេសអាមេរិក តាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីផងដែរ ដែលនេះកើតចេញពីការខំប្រឹងប្រែងរបស់នាង ទោះជាក្មេងស្រីក្រីក្រក៏ដោយ។ ចំពោះថ្ងៃអនាគត យុវតី រ៉ុន សុភី ចង់ក្លាយជាអ្នកជំនួញម្នាក់ដ៏ជោគជ័យនៅក្នុងសង្គម៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]