រាជធានីភ្នំពេញ ៖ ពិតមែនហើយ បើទោះបីត្រូវស្ពាយឈ្មោះជា មេម៉ាយក្តី តែ អតីតពីធីការិនីរូបសម្រស់ អ្នកនាង គឹម លីហ្សារូបនេះ នៅតែស្រស់ស្អាត ហាក់មិនខ្វាយខ្វល់រកដៃគូថ្មីនៅឡើយ ដោយក្នុងនោះ ការរកស៊ីរបស់រូបនាង ហាក់ដំណើរការទៅមុខយ៉ាងរលូន ជាពិសេសគឺ មុខរបរលក់ម្ជូរតែម្តង។
ទន្ទឹមនឹងនេះ រូបនាង ត្រូវមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពេល រូបនាង សម្រេចចិត្តកែសម្ភស្សបន្ថែម ទាំងបបូរមាត់ ច្រមុះ និងចង្ហារ ព្រមគ្នា ខណៈសម្រស់ពីធម្មជាតិ ក៏មិនអន់ប៉ុន្មានឡើយ ដែលធ្វើឲ្យ អ្នកគាំទ្រ ទន្ទឹងរងចាំ សម្រស់ក្រោយកែសម្ភស្សនឹង ប្រែប្រួលស្រស់ស្អាតដល់កម្រិតណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបញ្ចេញសម្រស់ផ្ទៃមុខ ដោយគ្មានបង់រំបួសតទៅទៀត ពិតជា ប្រែប្រួល ស្អាតស្ទើរមើលមិនស្គាល់ពិតមែន ជាមួយនឹង ទម្រង់ច្រមុះ បបូរមាត់ ចង្ហារ ប្រែប្រួលតែបន្តិចសោះ ធ្វើឲ្យ សម្រស់ផ្ទៃមុខរបស់រូបនាង ប្រែប្រួល១៨០ដឺក្រេ តែម្តង ស្ទើរតែក្លាយជា មនុស្ស២ផ្សេងគ្នាទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]