ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុស និងកូនស្រី ឯគ្រួសារមួយចំនួនទៀតមានតែកូនប្រុស ឬមានតែកូនស្រី។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុសឬកូនស្រី?
ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទពីរទេដែលកំណត់ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបានពីស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោលរបស់ប៉ាអាចមានក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។
សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ ផ្នែកផ្សេងគ្នាត្រូវបានគេស្គាល់ថា alleles ដែលមួយផ្នែកទទួលបានប៉ា ឬម៉ាក់ ហើយហ្សែនរបស់បុរសមាន ៣ ទម្រង់ដែលគ្រប់គ្រងសមាមាត្រក្រូម៉ូសូមភេទ X និង Y របស់មេជីវិតឈ្មោល ។
- បុរសដែលមានហ្សែនប្រភេទទីមួយ (mm) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ Y ច្រើន ដូច្នេះឱកាសមានកូនប្រុសច្រើន។
- បុរសដែលមានហ្សែនប្រភេទទីពីរ (mf) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X និង Y ប្រហាក់ប្រហែលគ្នា ដូច្នេះឱកាសមានកូនប្រុស និងកូនស្រីស្មើគ្នា។
- បុរសដែលមានហ្សែនប្រភេទទីបី (ff) បង្កើតមេជីវិតឈ្មោលដែលមានក្រូម៉ូសូមភេទ X ច្រើន ដូច្នេះឱកាសមានកូនស្រីច្រើន។
សាស្រ្តាចារ្យរូបនេះក៏បានបន្ថែមថាបុរសមានតែកូនប្រុស ឬមានតែកូនស្រី អាចមកពីកត្តាដំណពូជ។ ប្រសិនបើបុរសមានបងប្អូនប្រុសច្រើន ទំនងជាមានកូនប្រុសច្រើន។ ប្រសិនបើបុរសមានបងប្អូនស្រីច្រើន ទំនងជាមានកូនស្រីច្រើនដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]