រាជធានីភ្នំពេញ៖ ព័ត៍មានទាក់ទិននឹងតារាកំប្លែង ខ្ញុង ជំពាក់បំណុលគេ​ រហូតដល់ទៅ ៥០ ម៉ឺនដុល្លារ ដែលមានម្ចាស់បំណុល ២០ នាក់ ផ្ទុះកក្រើកពេញបណ្តាញសង្គម ហើយក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់មនុស្សមួយចំនួន ដែលមានបំណងចង់ខ្ចីបំណុលគេទៅបើករបររកស៊ី។

ក្រោយពីដឹងថា តារាកំប្លែងស្រីរូបនេះ ប្រកាសប្រាប់សាធារណជន នៅលើបណ្តាញសង្គមពីរឿងនេះ មហាជន ស្ទើរតែមិនជឿសោះឡើយថា រូបនាង មិនសូវឃើញមានប្រកបរបរអីធំដុំដូចអ្នកជំនួញធំ នៅក្នុងប្រទេសកម្ពុជា ហេតុអីជំពាក់ដល់ថ្នាក់នេះ? តែដោយសារតែ នាងមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ខ្ចីបំណុលគេ ចំណាយមិនត្រូវចំណុច ការប្រាក់នៃកម្ចីក៏ខ្ពស់ទៀត ទើបធ្វើឱ្យតារាកំប្លែងរូបនេះ ធ្លាក់ក្នុងអន្លង់បំណុលខ្ពស់កប់ពពកស្រាយមិនរួច រហូតដល់រូបនាង បារម្ភពីសុវត្ថភាពខ្លួនឯង និងទៅដាក់ពាក្យបណ្តឹងប្តឹងខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ​ នាថ្ងៃនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះ លោក កៃដ ដែលជាស្វាមីរបស់តារាកំប្លែង ខ្ញុង ពុំដឹងការខ្ចីបុលរបស់ភរិយាលោកឡើយ តែលោកទើបនឹងដឹងកាលពីម្សិលមិញ ទើបដល់ផ្លូវទាល់ លោកក៏បានសុំឱ្យប្រពន្ធ ហ៊ានទទួលស្គាល់ការពិត ទៅឱ្យតុលាការជាអ្នកសម្រេចសេចក្តី ដោយនាងនឹងស័្មគ្រចិត្តទទួលយកនូវសេចក្តីសម្រេចឬ ទោសទណ្ឌណាមួយ ហើយក៏អំពាវនាវដល់ម្ចាស់បំណុល ធ្វើការបន្ធូរបន្ថយ ឬលែងយកការប្រាក់ ដោយនាងនឹងរកប្រាក់សងតាមលទ្ធភាព។

ដោយឡែក តែគួរឱ្យសរសើរទឹកចិត្តប្តីរបស់នាងខ្ញុង នាយកៃដ គឺជាស្វាមីដ៏ល្អមានចិត្តសប្បុរសធម៍សណ្តោសប្រណី មិនប្រកែប្រកាន់ដល់ភរិយា បែរជាមិនបោះបង់ចោលភរិយា ក្នុងគ្រាលំបាក បើទោះបីជាខ្ញុងលាក់បាំងការខ្ចីបុលគេ ហើយ នាយកៃដ ថែមទាំងរកដំណោះស្រាយជាមួយភរិយាទៀតផង។

ក្នុងនោះដែរ នាយកៃដ ក៏សូមផ្តាំផ្ញើរដល់បុរសជាស្វាមីគ្រប់រូប មេត្តាសុំឱ្យមានព្រហ្មវិហារធម៍ចំពោះភរិយា ដោយត្រូវស្វះស្វែងរកដំណោះស្រាយ ជៀសវាងរត់ចោលប្រពន្ធកូន ពេលមានបញ្ហានោះ៕

នាយកៃដ និង ភរិយា
នាយកៃដ និង ភរិយា
នាយកៃដ និង ភរិយា
នាយកៃដ និង ភរិយា
នាយកៃដ និង ភរិយា
នាយកៃដ និង ភរិយា
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]