ចិន៖ ប្រឡូកក្នុង ឧស្សាហកម្មកម្សាន្ តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថា Yang Mi ឥឡូវនេះមានទ្រព្យសម្បត្តិរហូតដល់ជិត ៧០០ ​លាន​ដុល្លារ​ឯណោះ ដែលជាចំនួនដ៏ច្រើន ដែលធ្វើឱ្យមនុស្សជាច្រើនសុបិនចង់បាន។ 

យ៉ាងណាមិញ បើយោងតាមប្រភព Page 163 បានរាយការណ៍ថាថ្មីៗនេះ នាយកអាជីវកម្មអចលនទ្រព្យម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលលោក លាតត្រដាងអំពីអាផាតមិនដែល Yang Mi កំពុងស្នាក់នៅ ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ទី ៤ ហើយតម្លៃក៏មិនថោកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អាផាតមិននេះ ត្រូវបានគេដឹងថាមួយម៉ែត្រការ៉េនៃអាផាតមិននេះ មានតម្លៃប្រហែល ២១ដុល្លារ ដែលអាផាតមិននីមួយៗ មានតម្លៃទៅតាមប្រភេទនិងចំនួនបន្ទប់។ ក្នុងនោះ ជាមួយនឹងឋានៈនិងមុខតំណែងរបស់ Yang Mi នៅក្នុងឧស្សាហកម្មកម្សាន្តនាពេលបច្ចុប្បន្ន គេជឿជាក់ថា Yang Mi នឹងជ្រើសរើសផ្ទះដ៏ល្អបំផុតនិងថ្លៃបំផុតផងដែរ ៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
អាផាតមិនដែលYang Mi នៅ
អាផាតមិនដែលYang Mi នៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]