សៀមរាប៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចែកចាយ រូបថតជាច្រើនសន្លឹក នៃ ក្រុមការងារព្រៃឈើកំពុងធ្វើការ ដើម្បីគ្រប់គ្រងដើមឈើហានិភ័យក្នុងតំបន់ជុំវិញប្រាសាទ។
ទន្ទឹមនឹងនេះដែរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន កំពុងធ្វើការយ៉ាងសស្រាកសស្រាន្ត ក្នុងបេសកកម្មមួយនេះ ដើម្បីគ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស ក៏ដូចជាប្រាសាទជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។
ក្រៅពីនេះ លោកក៏បានបន្ថែមដោយបានបន្តទៀតថា ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាដូច្នេះដែរ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]