ចិន៖ ថ្មីៗនេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក Wang Leehom បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយនៅក្នុងនោះ តារាប្រុសរូបនេះ ស្រាប់តែបង្ហាញពីទិដ្ឋភាពដ៏ភ្ញាក់ផ្អើល នៅចំពោះមុខមិត្តរួមការងារ។ 

ក្នុងហេតុការណ៍នេះ មានមិត្តរួមការងារម្នាក់ ដែលកំពុងថតកម្មវិធីជាមួយគ្នា បានស្នើសុំឲ្យ លោក Wang Leehom ដោះស្បែកជើងចេញ ដើម្បីឲ្យទស្សនិកជនជាច្រើនបានពិនិត្យមើល។ ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើល ដោយបានពាក់ស្រោមជើងរហែក និងមើលទៅមិនសាកសមនឹងយកមកពាក់ទាល់តែសោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងបានបង្ហាញពីការសន្សំសំចៃផ្ទាល់ខ្លួន និងមិនចង់ខ្ជះខ្ជាយ ដោយបានលើកឡើងថា ប្រសិនបើវាអាចនៅប្រើការបាន លោកនឹងមិនបោះចោលវានោះទេ ព្រមទាំងបានប្រាប់ទៀតថា បច្ចុប្បន្ននេះ លោកនៅតែពាក់អាវយឺតមួយ ដែលចូលចិត្តកាលពីនៅរៀនវិទ្យាល័យ ហើយប្រហែលជា ៩៥ ភាគរយ ដែលលោកបានចូលរួមកម្មវិធី ដោយខ្ចីសម្លៀកបំពាក់ពីប៊្រេនមួយចំនួន និងធ្វើការសងទៅវិញនៅរយៈពេលមួយថ្ងៃ ឬ មួយសប្តាហ៍បន្ទាប់ ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
ស្រោមជើងរហែកដែល Wang Leehom ពាក់ចូលរួមកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]