អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ក៏អាចជួបបញ្ហាកម្រិតជាតិស្ករចុះទាប ដែលបញ្ហានេះអាចបង្កជារោគសញ្ញាធ្ងន់ធ្ងរ និងត្រូវការការព្យាបាលជាបន្ទាន់ផងដែរ។ តើកម្រិតជាតិស្ករចុះទាបប៉ះពលសុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ១បែបណា? គូរដោះស្រាយម៉េច?
១-បញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាម សំដៅលើពេលមួយដែលបរិមាណជាតិស្ករក្នុងឈាមធ្លាក់ចុះទាបខ្លាំង ហើយកម្រិតជាតិស្ករទាបខ្លាំងអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ លេចចេញរោគសញ្ញាធ្ងន់ធ្ងរមួយចំនួន ដែលត្រូវការការព្យាបាលបន្ទាន់មួយ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងកម្រិតជាតិស្កររបស់ខ្លួនឲ្យបានល្អ កុំឲ្យឡើងខ្ពស់ពេក ឬទាបពេក។ ការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវមានរបបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណ និងត្រូវចាក់អាំងស៊ុយលីនឲ្យបានទៀងទាត់។
២-ធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមចេញរោគសញ្ញាអ្វីខ្លះ?
សញ្ញានិងរោគសញ្ញានៃការធ្លាក់ចុះជាតិស្ករក្នុងឈាមខ្លាំងអាចអាស្រ័យលើភាពផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ និងថាកម្រិតធ្លាក់ចុះនោះលឿនប៉ុនណា។
សញ្ញានៃការធ្លាក់ចុះជាតិស្ករក្នុងឈាមខ្លាំងរួមមាន៖
- បែកញើស
- ឃ្លានខ្លាំង
- ចង្វាក់បេះដូងលោតញាប់
- និយាយមិនច្បាស់
- វិលមុខ
- អស់កម្លាំង
- ស្រវាំងភ្នែក
- យំដោយគ្មានមូលហេតុ
- ញ័រដៃជើង
ពេលខ្លះបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមនេះ អាចនឹងធ្ងន់ធ្ងរខ្លាំង និងអាចធ្វើឲ្យយើងសន្លប់ ឬប្រកាច់ទៀតផង។ យ៉ាងណា រោគសញ្ញាទាំងនេះ មិនមែនសុទ្ធតែបណ្ដាលមកពីការធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមនោះទេ បើយើងមានអារម្មណ៍មិនស្រួលខ្លួន យើងគួរធ្វើតេស្តជាតិស្ករ មិនត្រូវចេះតែស្មាននោះទេ។
ចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ដែលធ្លាប់ចុះជាតិស្ករក្នុងឈាមនៅពេលយប់ អាចនឹងបែកញើសច្រើនពេលយប់ យលសប្តិអាក្រក់ និងពេលភ្ញាក់ឡើងអាចមានអារម្មណ៍ថាខ្សោយ ឬឈឺក្បាល។
៣-មូលហេតុកម្រិតជាតិស្ករក្នុងឈាមចុះទាប
យើងអាចមានបញ្ហានេះនៅពេល៖
- រំលងពេលញ៉ាំអាហារ ឬញ៉ាំអាហារមិនគ្រប់គ្រាន់នៅអំឡុងពេលបាយ
- ហាត់កីឡាយូរពេក ឬខ្លាំងជាធម្មតាពេក ដោយមិនញ៉ាំអាហារបន្ថែម
- ចាក់អាំងស៊ុយលីនលើសកម្រិត
- ចាក់អាំងស៊ុយលីនមិនទៀងពេល
- កើតអំឡុងពេលគេង
- ច្រើនម៉ោងក្រោយហាត់ប្រាណ
- បន្ទាប់ពីអ្នកជំងឺផឹកស្រា។ ជាតិអាល់កុល អាចនាំឲ្យធ្លាក់ចុះជាតិស្ករភ្លាមៗ។
៤-ការធ្វើតេស្តកម្រិតជាតិស្ករទាបនៅក្នុងឈាម
បើយើងសង្ស័យថាកម្រិតជាតិស្ករក្នុងឈាមចុះទាប គឺយើងត្រូវធ្វើតេស្តកម្រិតជាតិស្ករឲ្យបានភ្លាមៗ ឬបើយើងមិនអាចធ្វើបានទេ ជាការសំខាន់ណាស់ដែលយើងត្រូវព្យាបាលដោយខ្លួនឯងចំពោះបញ្ហានេះ ដើម្បីកុំឲ្យចេញរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជាអាចផឹកទឹកឃ្មុំមួយស្លាបព្រា ឬទឹកក្រូចកន្លះកែវ ឬផ្លែប៉ោមមួយផ្លែជាដើម។។
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ខ្លះមិនងាយសម្គាល់ឃើញរោគសញ្ញាធ្លាក់ចុះកម្រិតជាតិស្ករនេះទេ ហេតុនេះហើយបានជាត្រូវធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់។ មួយវិញទៀត យើងគួរជួបជាមួយគ្រូពេទ្យបើសិនជាយើងមិនស្រួលខ្លួន និងមានចេញរោគសញ្ញាធ្លាក់ចុះកម្រិតជាតិស្ករ និងសាកសួរគ្រូពេទ្យឲ្យបានច្បាស់ពីវិធីការពារខ្លួនពេលជួបបញ្ហាកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។
ដូចគ្នាដែរអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ឬសមាជិកគ្រួសារ ត្រូវដឹងថាប្រសិនបើយើង ឬសមាជិកគ្រួសារធ្លាប់មានអាការៈប្រកាច់ ឬសន្លប់ ដោយសារបញ្ហានេះ គឺមិនត្រូវព្យាមយាមញ៉ាំអាហារនោះទេ ដោយសារតែការញ៉ាំអាហារអាចបណ្ដាលឲ្យអ្នកជំងឺស្លាក់បាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]