ភ្នំពេញ៖ ពិតណាស់ ក្រោយបើកបង្ហាញមុខអនាគតភរិយាដ៏សែនស្រស់ស្អាត អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីមួយរូប Adminជីងចក់ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមថែមទាំងមានហ្វេនៗនិយមគាំទ្រជាច្រើន លើកសរសើរលើសម្រស់គូដណ្ដឹងលោកថា ស្អាត មិនចាញ់តារាប៉ុន្មានទេ។

យ៉ាងណាមិញ បន្ទាប់ពីបានមើលនិងស្គាល់ចិត្តគ្នារហូតដល់ក្លាយជាគូដណ្ដឹង ថែមទាំងត្រៀមចូលរោងជ័យឆាប់ៗនេះ Adminជីងចក់ ក៏តែងបង្ហាញភាពផ្អែមល្ហែម ភាពស្និតស្នាលយ៉ាងមានក្តីសុខ ជាមួយអនាគតភរិយាជារឿយៗនៅលើបណ្ដាញសង្គម ឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុននឹងជួបគូគាប់ចិត្តស្នេហាពិតបែបនេះ  អ្នកអត្ថាធិប្បាយបាល់ទាត់មួយរូបនេះក៏បានទម្លាយថាខ្លួនក៏ធ្លាប់មានស្នេហាកាលពីឆ្នាំ២០១៣ ម្ដងរួចមកហើយ តែមិនសមបំណង ដោយសារលុយឡានទើបធ្វើឲ្យស្នេហារបស់លោកត្រូវបែបកបាក់ ធ្វើឲ្យ Adminជីងចក់ មានរបួសស្នាមនិងរងការឈឺចាប់ជាខ្លាំង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Adminជីងចក់
Adminជីងចក់
Adminជីងចក់
Adminជីងចក់
Adminជីងចក់ និង អនាគតភរិយា
Adminជីងចក់ និង អនាគតភរិយា
@pnntheneighbor

ចក់អភិជនក៏ធ្លាប់ខូចចិត្តរឿងស្នេហាដែរ!!🦎

♬ original sound - អ្នកជិតខាង-The Neighbor
វីដេអូ Adminជីងចក់ រៀបរាប់រឿងចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]