បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រីវ័យ ៤២ ឆ្នាំ Kourtney Kardashian ដែលត្រូវបានគេស្គាល់ថាជាបងស្រី តារាស្រី Kim Kardashian បានបើកបង្ហាញពីសុភមង្គលរបស់ខ្លួន ជាមួយនឹងភាពភ្ញាក់ផ្អើល ដោយត្រូវបានមិត្តប្រុស Travis Barker ស្នើរសុំរៀបការ ព្រមទាំងមកជាមួយនឹងផ្កាកុលាបរាប់ពាន់ នៅលើឆ្នេរខ្សាច់ កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ។
ក្នុងនោះដែរ លោក Travis Barker បានបង្កើតជាបេះដូងដ៏ធំមួយ ដែលមានផ្កាកុលាបជាច្រើន នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Montecito រដ្ឋ California ដែលកន្លែងស្នើរសុំរៀបការមួយនេះ ពិតជាមានភាពរ៉ូមែនទិកយ៉ាងខ្លាំង។ ជាពិសេស មិត្តប្រុសរបស់នាងរូបនេះ ក៏បានលុតជង្គង់សុំរៀបការ និងបានឱ្យចិញ្ចៀនមួយវង់ដល់នាង ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គម Instagram តារាស្រី Kourtney បានចែករំលែករូបថតភ្ជាប់ពាក្យដ៏រ៉ូមែនទិកពីរសន្លឹក បើកបង្ហាញចិញ្ចៀនដ៏ប្រណីត ពាក់ក្នុងម្រាមដៃជាមួយនឹងភាពរំជើបរំជួល ខណៈដែល Kim Kardashian ក៏បានចូលមកអបអរសាទរដល់បងស្រីរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]