បរទេស៖ គិតត្រឹមថ្ងៃសុក្រនាយកប្រតិបត្តិ SpaceX និង Tesla លោក Elon Musk បានឈានដល់ទ្រព្យសម្បត្តិរហូតទៅដល់សរុប ២៣០ ពាន់លានដុល្លារ ដោយធានាបានតំណែងរបស់លោក ជាអ្នកមានបំផុតនៅលើពិភពលោក។

តួយ៉ាងខណៈលោក Bill Gates បានត្រឹមឈរនៅលេខ ៤ ជាមួយទឹកប្រាក់ ១៣០ ពាន់លានដុល្លារ និង លោក Warren Buffet នៅលេខ ១០ ជាមួយ ១០២ ពាន់លានដុល្លារអាមេរិក យោងតាមតួលេខ នៃទិន្នន័យរបស់ Bloomberg

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពមួយបានបន្ថែមដូច្នេះថា ទាំងលោក Bill Gates និង Warren Buffet ក៏ជាអ្នកមានបំផុតនៅលើពិភពលោកដែរ ខណៈរហូតដល់ពេលបច្ចុប្បន្ន លោកទាំងពីរ តែងតែការផ្តល់ជំនួយទៅកាន់សប្បុរសធម៌ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក។

លើសពីនេះ លោក Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ រកចំណូលបាន ប្រាក់ជាង ៦០ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏ដូចជាការលក់ភាគហ៊ុនថ្មីៗ សម្រាប់ក្រុមហ៊ុន SpaceX ដែលឥឡូវនេះមានតម្លៃទ្រព្យ ១០០ ពាន់លានដុល្លារ៕

ប្រភព៖ hypebeast

សូមទស្សនារូបភាពខាងក្រោម៖

Bill Gates
Warren Buffet
Elon Musk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]