រាជធានីភ្នំពេញ៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវដោយទទូចចំពោះ ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ សម្តេចតេជោ បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។
សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះថា៖
តាមសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]