ចិន៖ ជាការពិតណាស់ នៅថ្ងៃខួបកំណើតរបស់តារាស្រី Zhao Liying កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន អាចមានអារម្មណ៍ថា ទំនាក់ទំនងរវាងនាង និងអតីតស្វាមី បានបាត់ទៅទាំងស្រុង និងលែងខ្វល់ខ្វាយអ្វីទាំងអស់ បន្ទាប់ពីនាង បានបង្ហាញពីភាពរីករាយ និងក្ដីសុខនៅក្នុងថ្ងៃពិសេស របស់ខ្លួន។
ដោយឡែក ថ្មីៗនេះវិញ ស្រាប់តែមាន ទំព័រដ៏ល្បីមួយ បើកបង្ហាញពីអត្ថបទដែលបានលើកឡើង ពីការចូលរួម របស់ Zhao Liying និង លោក Huang Xiaoming នៅក្នុងកម្មវិធីទូរទស្សន៍មួយ។ នៅក្នុងនោះដែរ តារាសម្ដែងប្រុស លោក Huang Xiaoming ដែលត្រូវគេស្គាល់ថា ជាស្វាមីតារាស្រី Angelababy បានធ្វើការសួរសំណួរភ្លាមៗទៅកាន់ Zhao Liying ថាតើ នាងនឹងរៀបការម្តងទៀតដែរទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សំណួរដ៏ចាក់ដោតមួយនេះ បានធ្វើឱ្យ តារាស្រីរូបនេះ ស្ថិតក្នុងស្ថានភាពពិបាក ហើយនៅពេលនោះ នាងហាក់មានភាពឆ្គាំឆ្គង និងបានក្រឡេកមើលទៅអ្នកគ្រប់គ្រងរបស់ខ្លួន រួចធ្វើការឆ្លើយតបថា នឹងមិនរៀបការម្តងទៀតទេ។ ជាពិសេស Zhao Liying បានបន្តបន្ថែមទៀតថា៖
បន្ទាប់ពី បានស្តាប់ចម្លើយនេះ អ្នកលេងអ៊ីនធឺណេតជាច្រើន បានវិនិច្ឆ័យថា តារាស្រីរូបនេះ ហាក់ដូចជាកំពុងរស់នៅក្នុងជីវិតពិតប្រាកដ ហើយការបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ បានធ្វើឲ្យនាងគិតថា រឿងស្នេហាគឺជារឿងដែលមិនគួរយកចិត្តទុកដាក់នោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]