កូរ៉េខាងត្បូង៖ តាមប្រភពព័ត៍មានរបស់កូរ៉េខាងត្បូង បានរាយការណ៍ថា កិច្ចសម្ភាសន៍របស់តារាសម្តែងស្រី Shin Min Ah ត្រូវបានលុបចោល ដោយសារតែបទចោទប្រកាន់របស់តារាសម្តែងប្រុស សម្តែងរួមគ្នាក្នុងរឿង Hometown Cha-Cha-Cha លោក Kim Seon Ho ពាក់ព័ន្ធនឹងការបង្ខំឱ្យមិត្តស្រីពន្លូតកូនចេញ។
បើតាមការចុះផ្សាយរបស់សារព័ត៍មាន Newsen តារាសម្តែងស្រី Shin Min Ah គ្រោងនឹងចូលរួមបទសម្ភាសន៍នៅថ្ងៃទី១៩ ខែតុលា នេះ ដើម្បីនិយាយខ្សែភាពយន្ត Hometown Cha-Cha-Cha និងទទួលឆ្លើយសំនួរមួយចំនួនពីក្រុមអ្នកកាសែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីយ៉ាងណា ភ្នាក់ងាររបស់តារាស្រី Shin Min Ah បានប្រាប់សារព័ត៍មាននៅថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ ថាបទសម្ភាសន៍នឹងត្រូវលើកទៅពេលក្រោយ ដោយសារតែមានបញ្ហានៅក្នុងផ្ទៃក្នុងរបស់ក្រុមហ៊ុន។
តែយ៉ាងណា តាមពិតទៅ ការសម្រេចចិត្តលើកពេលនៃបទសម្ភាសន៍នេះ គឺដោយសារតែការចោទប្រកាន់ដែលពាក់ព័ន្ធនឹង Kim Seon Ho ដែលបង្ខំអតីតមិត្តស្រី រំលូតកូន និងធ្លាប់ស៊ីផ្លូវចិត្តនាង។
សូមរំលឹកផងដែរថា ការចោទប្រកាន់តួសម្តែងប្រុសរូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនោះ ភ្នាក់ងាររបស់តារាសម្តែង Kim Seon Ho ក៏បានចេញមុខឆ្លើយលើកទី១ ផងដែរ កាលពីថ្ងៃទី១៩ តុលា។
អ្វីដែលសំខាន់ បទសម្ភាសន៍របស់តួសម្តែងស្រី ត្រូវលុបចោល ព្រោះខ្លាចអ្នកសារព័ត៍មាន ដាក់សំនួរសួរទាក់ទងនឹង Kim Seon Ho៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]