ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយម​ ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែតាមដាន ពីសកម្មភាពដ៏ផ្អែមល្ហែម របស់ តារាស្រី​Taew Natapohn និងគូស្នេហ៍ហាយសូរ ក្រោយពីអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំមកនេះ។

ដោយឡែក ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ​ នៅតែបង្ហាញពីភាពរំជើបរំជួលទៅដល់អ្នកទស្សនាទាំងឡាយ នៅក្នុងដំណើរកម្សាន្តដ៏រីករាយ នៅភាគខាងជើង អមជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយ គួរជាទីចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Taew Natapohn ថែមទាំងបានបង្ហាញរូបភាពមួយចំនួន ពេលកំពុងរៀនពីរបៀបរបស់អ្នកភូមិ ដោយបានចេញមកជាមួយនឹងការតុបតែងខ្លួន តាមបែបអ្នករស់នៅក្នុងនៅក្នុងតំបន់នោះ ថតរូបជាមួយដំរីធំមួយ និងមានទឹកមុខញញឹមសប្បាយរីករាយក្នុងការកម្សាន្ត នៅទីកន្លែងជនបទបែបនេះ។ 

ជាពិសេស នៅក្នុងបង្ហោះពី តារាស្រី Taew បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការពេញចិត្ត ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ព្រោះមិនថា នៅពេលណា ឬទីកន្លែងណានោះទេ ក៏គូស្នេហ៍មួយគូនេះ អាចបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរបានជានិច្ច៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew 
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
គូស្នេហ៍របស់ Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]