ភ្នំពេញ៖ កាលពីថ្មីៗនេះ រដ្ឋាភិបាល បានកែប្រែលក្ខខណ្ឌ តម្រូវឲ្យ ការដាក់ខ្លួនដាច់ដោយឡែក សម្រាប់អ្នកដំណើរដោយកាត់បន្ថយរយៈពេលសម្រាប់ មន្ត្រីកម្ពុជា អ្នកការទូតបរទេស និងគណៈប្រតិភូវិនិយោគិន ក៏ដូចជាអ្នកដំណើរទូទៅជាដើម។

នេះបើយោងតាមសេចក្តីជូនដំណឹងជាផ្លូវការ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី ១៦ ខែតុលានេះបានបញ្ជាក់ថាឲ្យដឹងថា ការដាច់ដោយឡែក សម្រាប់មន្រ្តីកម្ពុជាដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស អ្នកការទូតបរទេស ទាំងពាណិជ្ជករ និងវិនិយោគិន ដែលមានអ្នកធានា លិខិតអញ្ជើញត្រូវបានកាត់បន្ថយពី ពីរសប្តាហ៍មកត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកគ្រួសារដែលនៅជាមួយពួកគេក៏នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេលបីថ្ងៃ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារពេញលេញ ឬពីរសប្តាហ៍ទៀត តាមស្ថានភាពជាក់ស្តែងផងដែរ។

លើសពីនេះ បើតាមប្រភពដដែលបានបន្តទៀតថា អ្នកដំណើរទូទៅ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស នឹងត្រូវ ដាច់ដោយឡែក រយៈពេល ៧ ថ្ងៃ ខណៈអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង ឬអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារពេញលេញ ត្រូវឆ្លងកាត់ការដាក់ដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។

ប្រភព៖ phnompenhpost

សូមទស្សនារូបភាពខាងក្រោម៖ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]