ព្រះសីហនុ៖ បន្ទាប់ពី តារាចម្រៀស្រី អ្នកនាង វីរៈនិច បានរៀបការជាមួយស្វាមីដ៏សង្ហារ យ៉ាងអធិកអធមក្រោមវត្តមាន តារាល្បីៗជាច្រើនរួចមក រូបនាង បានធ្វើឲ្យហ្វេនៗតាមដានពីជីវិតគូនាងគ្រប់គ្នាតែម្ដង ។
ទន្ទឹមនឹងនេះដែរ ទស្សនិកជនជាច្រើន បានចង់ដឹងថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ នឹងដឹកដៃគ្នាទៅកសាងអនុស្សាវរីយ៍នៅទីណាវិញ។ មិនយូរប៉ុន្មាន នាពេលថ្មីៗនេះដែរ វីរៈនិច និងស្វាមី កំពុងតែលំហែអារម្មណ៍បន្ទាប់ពីរៀបការហើយបានប៉ុន្មានថ្ងៃ ក្នុងខេត្តព្រះសីហនុ យ៉ាងផ្អែមល្ហែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ វីរៈនិច បានស្លៀកសម្លៀកបំពាក់ឈុតយ៉ាងស៊ិចស៊ីបញ្ចេញសាច់សខ្ចី អមដោយកាយវិការកៀកកើយស្និទ្ធស្នាលជាមួយនឹង ស្វាមី អមនឹងបរិយាកាសលើឆ្នេរសមុទ្រស្រស់ថ្លា មើលទៅពិតជារ៉ូមែនទិកណាស់។
យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានចិត្តលួចច្រណែនចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្រ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូ ដូចពួកគេផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]