រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៍មានបន្ថែម ទាក់ទិននឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
- ប្រជាពលរដ្ឋដែលមានវ័យចាស់
- ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ
- អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ មានរយៈពេលចាប់ពី៤ខែឡើង ឬ អ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត
- អ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថាននឹងនរ អាចគ្រប់គ្រងបាន។
ក្នុងនោះដែរ ក្រសួងបានបន្តថា ស្របទៅនឹងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាមបណ្តប្រទេសនីមួយៗ ពីវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរ នោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៉ាំក្នុងខ្លួន និង ភាពស៉ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសូវីដ១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ១៩ និងកាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយអតិបរមា នូវអត្រាស្លាប់ដោយសារជំងឺកូវីដ១៩៕
សូមអានសេចក្តីជូនព័ត៍មានពិស្តារខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]