ភ្នំពេញ៖ បើនិយាយដល់តារាប្រុសជើងចាស់សម្បុរស្រអែមមានមន្តស្នេហ៍លោក ស៊ិន សំនៀង ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់មិនខាន។ ដោយតារារូបនេះ កាលអំឡុងជាង១០ឆ្នាំមុន លោកធ្លាប់ជាសិល្បរឆ្នើមមួយរូបដែលមានទាំងរូបសម្បត្តិស្អាតសង្ហា ហើយមានទេពកោសល្យនិងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងកំពុងមានភាពជោគជ័យលើវិថីល្បៈ ស្រាប់តែលោក ស៊ិន សំនៀង បានបាត់មុខពីសិល្បៈ ធ្វើឲ្យមហាជនទន្ទឹងរង់ចាំស្នាដៃសម្ដែងរបស់លោកសារជាថ្មីគ្រប់ៗគ្នា។ ពិតណាស់ ក្រោយផ្អាកការងារសិល្បៈមកជាង១០ឆ្នាំ ស្រាប់តែថ្មីៗនេះ តារារូបនេះបាននឹងកំពុងថតរឿងភាគបែបបុរាណ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយបាត់មុខលើវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គេដឹងទៀតថា លោក ស៊ិន សំនៀង សម្ងំបើកនូវអាជីវកម្មធំៗជាច្រើនកន្លែង មានដូចជា ចិញ្ចឹមត្រចៀកកាំ ដំណាំស្វាយចន្ទី និងរបរធំៗជាច្រើនទៀត។ ក្នុងនោះដែរ កាលអំឡុងឆ្នាំ ២០១៣ តារារូបនេះ ក៏បានបើកហាងលក់វត្ថុអានុស្សាវរីយ៍នៅក្នុងខេត្តសៀមរាប និងបានបើកនូវផ្ទះសំណាក់ ជាពិសេស លោកក៏មានហាងកាត់ដេរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ស៊ិន សំនៀង
លោក ស៊ិន សំនៀង 
លោក ស៊ិន សំនៀង 
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង
  លោក ស៊ិន សំនៀង និងលោក សួន ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]