កូរ៉េខាងត្បូង៖ តារាសម្តែង Wi Ha Joon ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈសម្តែងរបស់លោកនៅក្នុងរឿងភាគស៊េរី Netflix ចំណងជើង «Squid Game» ត្រូវបានគេរាយការណ៍ថា បានសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងភាគថ្មីមួយ។
តួយ៉ាងប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថា តារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេជ្រើសរើសសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងថ្មីដែលមានចំណងជើងថា «Little Women» ដោយត្រូវបានជ្រើសតាំងរូបលោកផ្តល់ជូនតួនាទីជាតួឯកប្រុសតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ប្រភពដដែលបានបន្តទៀតថា រូបលោក ទំនងជានឹងមានកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ ស្កាល់កាន់តែខ្លាំងឡើង បើរូបលោក សម្រេចចិត្ត បង្ហាញខ្លួនក្នុងរឿងភាគថ្មីមួយនេះ។ គួរកត់សម្គាល់ថាតារាស្រី Kim Go Eun និង Nam Ji Hyun បច្ចុប្បន្នកំពុងពិនិត្យឡើងវិញនូវការផ្តល់ជូនរបស់ពួកគេជាតួឯកស្រីដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]