កម្សាន្ត៖ បច្ចប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បីលោក ខេមរៈ សិរីមន្ត ក្រៅពីជោគជ័យលើវិស័យសិល្បៈ និងជំនួញផ្សេងៗ តារារូបនេះក៏បានជោគជ័យមួយផ្នែកធំលើរឿងស្នេហា ហើយពេលនេះ រូបលោកកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា និងកូនៗ ៣នាក់សុទ្ធសឹងតែគួរឲ្យក្នាញ់។   

ជាការពិត បើនិយាយពីជីវិតស្វាមី ភរិយាតារាចម្រៀងរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរកាន់តែរឹងមាំ ហើយល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត គ្រប់ពេល គេតែងតែឃើញតារារូបនេះ បង្ហោះរូបភាពផ្អែមល្ហែម អោបថើប ភរិយាយ៉ាងរ៉ូមែនទិកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពេលទៅណាមកណាម្ដងៗ លោក ខេមរៈ សិរីមន្ត ឧស្សាហ៍នាំភរិយាទៅជាមួយ បណ្ដើរគ្នាជាគូ បង្ហាញពីភាពស្និទ្ធស្នាលចំពោះគ្នាទៀតផង។ ជាក់ស្ដែង ដូចពេលថ្មីនេះលោកបាន បង្ហាញពីសកម្មភាពដែលភរិយារបស់លោកតាម Take care និងមើលថែរូបលោក ដល់កន្លែងថតតែម្ដង ទាំងជួយរៀបចំសម្លៀកបំពាក់ ស្បែកជើង មិនឲ្យមានការឆ្គាំឆ្គង ដែលនេះជាសកម្មភាពគួរឲ្យសរសើរយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និង ភរិយា
ខេមរៈ សិរីមន្ត និង ភរិយា
ខេមរៈ សិរីមន្ត និង ភរិយា
ខេមរៈ សិរីមន្ត និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត