ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Michelin ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យធ្វើដំណើរប្រកប ដោយនិរន្តភាពសម្រាប់យានយន្តគ្រប់ប្រភេទទាំងអស់ រួមសហការណ៍ជាមួយនឹងក្រុមហ៊ុន WorldBridge Trading ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវសំបកកង់ម៉ាក MICHELIN និង BFGood Rich ក្នុងប្រទេសកម្ពុជា បានដាក់ដំណើរការសំបកកង់ម៉ាក MICHELIN LTX Trail ដែលជាសំបកកង់សម្រាប់ការបើកបរលើផ្លូវធម្មតា និងលើផ្លូវលំបាក ដោយបានរចនាឡើងយ៉ាងពិសេសសម្រាប់រថយន្តប្រភេទភីកអាប់ និងរថយន្តប្រភេទ SUV ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង។

សំបកកង់នេះផ្ដល់ជូននូវអាយុកាលប្រើប្រាស់កាន់តែយូរអង្វែង សុវត្ថិភាពរយៈពេលវែង ជាមួយនឹងសមត្ថភាពចាប់ហ្វ្រាំងនៅលើផ្លូវសើមដ៏ល្អឥតខ្ចោះ ទោះបីជាសំបកកង់សឹករេចរឹលក៏ដោយ ព្រមទាំងមានកម្រិតសំឡេងរំខានខាងក្នុងរថយន្តកាន់តែទាប ដែលធ្វើឱ្យការបើកបររបស់លោកអ្នកកាន់តែមានផាសុកភាពខ្ពស់ជាងមុន។ ជាមួយនឹងសំបកកង់មានភាពបត់បែននេះ ដែលមានសមត្ថភាពដំណើរការបានយ៉ាងល្អប្រសើរទាំងនៅលើផ្លូវធម្មតា និងផ្លូវលំបាក លោកអ្នកអាចបើកបរប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព គ្រប់ស្ថានភាពផ្លូវ និងគ្រប់ទិសដៅដែលលោកអ្នកចង់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Gregoire Gaud ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Michelin បានបង្ហើបឱ្យដឹងថា៖

ប្រសាសន៍លោក Gregoire Gaud 
Michelin

លោក Gregoire Gaud អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Michelin បានបន្ថែមទៀតថា៖

  ប្រសាសន៍លោក Gregoire Gaud

សំបកកង់ MICHELIN LTX Trail មាននូវគុណសម្បត្តិធំៗចំនួន ៣៖

- អាយុកាលប្រើប្រាស់យូរអង្វែងជាងមុន 41% (យោងតាមការធ្វើតេស្តការសឹករេចរឹល នៃក្រឡាសំបកកង់របស់ភាគីទីបី ដោយប្រើប្រាស់សំបកកង់ 265/65R17 LTX TRAIL 112T បំពាក់លើរថយន្ត Toyota Fortuner សេរ៊ីឆ្នាំ2013។ នៅក្នុងការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd. តាមការស្នើសុំរបស់ក្រុមហ៊ុន Michelin ចាប់ពីខែមីនា ដល់មេសា ឆ្នាំ2021 នៅក្នុងប្រទេសថៃនៅលើផ្លូវពី Saraburi ទៅ Chachengsao ដែលក្នុងនោះសំបកកង់ MICHELIN LTX Trail ជាប់ធន់ជាងសំបកកង់របស់គូប្រជែងរហូតដល់ 41%។​ លទ្ធផលបើកបរលើផ្លូវធម្មតាជាក់ស្ដែង អាចនឹងមានភាពខុសគ្នាអាស្រ័យលើអាកាសធាតុ ម៉ូឌែលរថយន្ត ឬស្ថានភាពក្រឡាសំបកកង់ខុសៗគ្នា)។

ដោយមាននូវ សមាសធាតុផ្សំក្រឡាសំបកកង់ដូចទៅនឹងសំបកកង់ RallyForce2 ដែលកាន់តែជាប់ធន់ជាងមុន និងមានអាយុកាលប្រើប្រាស់កម្រិតអតិបរមា ទាំងសម្រាប់ការប្រើប្រាស់នៅលើផ្លូវធម្មតា និងផ្លូវលំបាក ព្រមទាំងមាននូវការរចនាក្រឡាសំបកកង់ថ្មីជាមួយនឹង សំបកស្មាដែលមានភាពខាំជាប់កាន់តែល្អ ព័ទ្ធជុំវិញតាំងពីក្រឡារហូតដល់ជញ្ជាំងសំបកកង់ ដើម្បីការពារទៅនឹងការប៉ះទង្គិចដល់ជញ្ជាំងសំបកកង់ និងធានាបាននូវសមត្ថភាព និងភាពខាំជាប់នឹងផ្លូវលំបាកបានកាន់តែល្អប្រសើរ។

សុវត្ថិភាពយូរអង្វែងរហូតដល់សឹករេចរឹល ដោយមាននូវកម្រាស់ចង្អូរក្រឡាខុសៗគ្នា ដែលផ្ដល់នូវផ្ទៃប៉ះនឹងផ្លូវកាន់តែល្អប្រសើរសម្រាប់ការគ្រប់គ្រងការបើកបរ ការខាំជាប់នឹងផ្លូវ ព្រមទាំងសមត្ថភាពចាប់ហ្វ្រាំងកាន់តែខ្លាំងជាងមុនផងដែរ។ ពេលបើកបរលើផ្លូវសើម នៅពេលប្រៀបធៀបជាមួយនឹងសំបកកង់ប្រណីតរបស់គូប្រជែង សំបកកង់ MICHELIN LTX Trail ចាប់ហ្វ្រាំងជាប់នៅចម្ងាយ 3.1 ម៉ែត្រខ្លីជាងសំបកកង់គូប្រជែងនៅពេលសំបកកង់នៅថ្មី និង4.6 ម៉ែត្ រខ្លីជាងសំបកកង់គូប្រជែងនៅពេលសំបកកង់សឹករឹល។

(យោងតាមការធ្វើតេស្តការចាប់ហ្វ្រាំងលើផ្លូវសើម របស់ភាគីទីបីសម្រាប់សំបកកង់ដែលសឹករេចរឹល [សឹកនៅសល់ក្រឡាជម្រៅ 2.0មម] នៅក្នុងល្បឿន 0-80 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់សំបកកង់ 265/65R17 LTX TRAIL 112T បំពាក់នៅលើរថយន្ត Toyota Hilux Vigo សេរ៊ីឆ្នាំ2020។ នៅក្នុងការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd. តាមការស្នើសុំរបស់ក្រុមហ៊ុន Michelin ចាប់ពីខែមីនា ឆ្នាំ2021 នៅមជ្ឈមណ្ឌលអន្តរជាតិ Chang International circuit ខេត្តបុរីរម្យ ប្រទេសថៃ សំបកកង់ MICHELIN LTX Trail ចាប់ហ្វ្រាំងជាប់នៅក្នុងចម្ងាយ 4.6m ខ្លីជាងសំបកកង់ប្រណីតរបស់គូប្រជែង។ សម្រាប់សំបកកង់ថ្មី លទ្ធផលនៃការចាប់ហ្វ្រាំងលើផ្លូវសើម គឺ 3.1ម ខ្លីជាងសំបកកង់របស់គូប្រជែង។ លទ្ធផលបើកបរលើផ្លូវធម្មតាជាក់ស្ដែង អាចនឹងមានភាពខុសគ្នាអាស្រ័យលើទម្លាប់នៃការបើកបរ ម៉ូឌែលរថយន្ត ឬសម្ពាធសំបកកង់)។

ពេលបើកបរលើផ្លូវស្ងួត នៅពេលសំបកកង់នៅថ្មី សំបកកង់នេះចាប់ហ្វ្រាំងជាប់នៅចម្ងាយ 3.8ម៉ែត្រ ខ្លីជាងសំបកកង់របស់គូប្រជែង (យោងតាមការធ្វើតេស្តការចាប់ហ្វ្រាំងលើផ្លូវស្ងួតរបស់ភាគីទីបីសម្រាប់សំបកកង់ថ្មី នៅក្នុងល្បឿន 0-80 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់សំបកកង់ 265/65R17 LTX TRAIL 112T បំពាក់នៅលើរថយន្ត Toyota Hilux Vigo សេរ៊ីឆ្នាំ2020 ។ ក្នុងការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd. តាមការស្នើសុំរបស់ក្រុមហ៊ុន Michelin ចាប់ពីខែមីនា ឆ្នាំ2021 នៅមជ្ឈមណ្ឌលអន្តរជាតិ Chang International circuit ខេត្តបុរីរម្យ ប្រទេសថៃ សំបកកង់ MICHELIN LTX Trail ចាប់ហ្វ្រាំងជាប់នៅក្នុងចម្ងាយ 3.8m ខ្លីជាងសំបកកង់ប្រណីតរបស់គូប្រជែង។  លទ្ធផលបើកបរលើផ្លូវធម្មតាជាក់ស្ដែងអាចនឹងមានភាពខុសគ្នាអាស្រ័យលើទម្លាប់នៃការបើកបរ ម៉ូឌែលរថយន្ត ឬសម្ពាធសំបកកង់)។

- កម្រិតសម្ពាធសំឡេងរំខានទាបជាងមុន 19.8% (យោងតាមការធ្វើតេស្តកម្រិតសំឡេងរំខានខាងក្នុងរបស់ភាគីទីបីចំពោះការបើកបរក្នុងល្បឿន 100 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់សំបកកង់ 265/65R17 LTX TRAIL 112T បំពាក់នៅលើរថយន្ត Toyota Hilux Revo សេរ៊ីឆ្នាំ2020។ ក្នុងការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd. តាមការស្នើសុំរបស់ក្រុមហ៊ុន Michelin ចាប់ពីខែមីនា ឆ្នាំ2021 នៅមជ្ឈមណ្ឌលអន្តរជាតិ Chang International circuit ខេត្តបុរីរម្យ ប្រទេសថៃ កម្រិតសម្ពាធសំឡេងរបស់សំបកកង់ MICHELIN LTX Trail គឺ 19.8% ទាបជាងសំបកកង់ប្រណីតរបស់គូប្រជែង។ លទ្ធផលបើកបរលើផ្លូវធម្មតាជាក់ស្ដែងអាចនឹងមានភាពខុសគ្នាអាស្រ័យលើទម្លាប់នៃការបើកបរ ម៉ូឌែលរថយន្ត ឬសម្ពាធសំបកកង់)។ ដោយសារមាននូវលក្ខណៈពិសេស បន្ទះក្រឡាស្របគ្នា ជាមួយនឹងរូបរាងបន្ទះក្រឡាខុសគ្នាពីរដែលជួយបន្សាយសំឡេងរំខានចេញតាមលំនាំមួយដែលធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍នៃការបើកបរកាន់តែស្ងប់ស្ងាត់ និងមានអារម្មណ៍កាន់តែមានផាសុកភាព។

Michelin
Michelin

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សំបកកង់ MICHELIN LTX Trail គឺមានចំនួន 9 ទំហំឱ្យជ្រើសរើស ដែលមាននូវទំហំយ៉ាន់ចន្លោះពី 15 និង 18 អ៊ីញ ដែលលោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយសំបកកង់នៅទូទាំងប្រទេសដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Michelin

អំពីក្រុមហ៊ុន Michelin

ជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេ Michelin ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន​ រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។

ក្រុមហ៊ុន Michelin មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុងប្រទេសចំនួន 170 មានបុគ្គលិកបម្រើការជាង 123,600​ នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 71 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 170 លានសំបកកង់នៅក្នុងឆ្នាំ2020។ (www.michelin.com)។

ទំនាក់ទនងផ្នែកផ្សព្វផ្សាយ 

Name: WorldBridge 

Phone: 015 222 886 / 095 222 771 

FB: https://web.facebook.com/worldbridgetradin?_rdc=1&_rdr 

IG: https://www.instagram.com/worldbridgetrading/ 

Telegram Channel: https://t.me/WorldbridgeTrading 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]