ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាដឹងអំពីរឿងរ៉ាវរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ី ដោយតារារូបនេះបានផ្អាកការងារសិល្បៈ មិនបានចេញមុខសម្ដែងលេងកំប្លែងដូចមុនទៀត ព្រោះតែវ័យកាន់តែច្រើន និងគ្មានកម្លាំងផងដែរ។ ម្យ៉ាងវិញទៀត ច្រើនឆ្នាំមកនេះ គេដឹងទៀតថា លោកតាមានជម្ងឺប្រចាំកាយ មានភាពស្គមស្គាំង ខណៈជីវភាពក៏ខ្វះខាតយ៉ាងគួរឲ្យអាណិតផងនោះ។

ម្យ៉ាងវិញទៀត បើទោះបីលោកតា សង់ស៊ី ធ្លាក់ខ្លួនឈឺមានជីវភាពខ្វះមុខខ្វះក្រោយក៏ពិតមែន តែគេឃើញមានសប្បុរសជនជាច្រើន បានចំណាយថវិកាផ្ទាល់ខ្លួនជួយតារាជើងចាស់រូបនេះជាបន្តបន្ទាប់យ៉ាងគួរឲ្យសរសើរតែម្ដង។ ក្នុងនោះដែរ គេក៏ឃើញ កូនៗតារារូបនេះ ជួយជ្រំជ្រែងម្នាក់បន្តិចៗតាមលទ្ធភាពដែលអាចជួយដល់ឪពុកខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិចកូនប្រុសបង្កើតលោកតា សង់ស៊ី ដែលមានឈ្មោះ សង់ សេដ្ឋ ជាតារាសម្ដែង និងតារាកំប្លែង បានសរសេរសារខ្លីមួយ និយាយពីរឿងលក់ផ្ទះពីរល្វែងមិនដាច់ ខណៈចង់យកលុយដែលបានមកពីលក់ផ្ទះទៅមើលជំងឺឱពុក។ លើសពីនេះទៅទៀត លោក សង់ សេដ្ឋ បានបន្ថែមថា៖

សម្ដីលោក សង់ សេដ្ឋ

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ
  លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
លោក សង់ សេដ្ឋ និងលោកតា​ សង់ស៊ីស
ការបង្ហោះលោក សង់ សេដ្ឋ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]