ភ្នំពេញ៖ ធនាគារ ABA ជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងផ្សារទំនើប AEON MALL CAMBODIA ជាក្រុមហ៊ុនឯកទេសអភិវឌ្ឍ និងប្រតិបត្តិការផ្សារទំនើប ដែលកំពុងគ្រប់គ្រងលើ AEON MALL Phnom Penh និង AEON MALL Sen Sok City បានចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន AEON MALL។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមភាពជាដៃគូនេះ អតិថិជន ABA នឹងពុំចាំបាច់ពិបាកក្នុងការកាន់ក្រដាសប្រាក់ដើម្បីទូទាត់ទៀតឡើយ ដោយគ្រាន់តែស្គែន ABA PAY QR នៅបញ្ជរបង់ប្រាក់តាមរយៈ ABA Mobile។ លោកអ្នកអាចស្គែន QR ដើម្បីទូទាត់បានជាង ២០០ហាង និងផ្សារទំនើបទាំងពីរសាខារបស់ AEON MALL ។ ABA QR នេះមាននៅលើម៉ាស៊ីនទូទាត់ POS និង QR ជើងបញ្ឈរ (Static Stand) ដែលនាំមកនូវភាពងាយស្រួល និងសុវត្ថិភាពដល់ការទូទាត់ប្រាក់។
បន្ថែមលើនេះទៀត ធនាគារ ABA ក៏បានក្លាយជាដៃគូរយុទ្ធសាស្រ្ដរបស់ AEON MALL Sen Sok City ក្នុងការផ្ដល់ជូននូវឧបករណ៍ប្រមូលសាច់ប្រាក់ដែលទំនើប និងសុវត្ថិភាពតាមរយៈមាស៊ីនស្វ័យសេវា និងបញ្ជរ។ ក្នុងពេលជាមួយគ្នានេះដែរ AEON MALL នឹងប្រើប្រាស់សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ធ្វើជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុពេញលេញ។
លោក Madi Akmambet អភិបាលប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖
លោក Tsuboya Masayuki អគ្គនាយកក្រុមហ៊ុន AEON MALL បានមានប្រសាសន៍ក្នុងឱកាសនេះថា៖
ធនាគារ ABA និងផ្សារទំនើប អ៊ីអនម៉ល គឺជាស្លាកសញ្ញាល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា នៅលើវិស័យទីផ្សាររបស់ខ្លួន។ ដោយសារវឌ្ឍនភាពឌីជីថល និងវត្តមានធនាគារឌីជីថលដែលអាចប្រើប្រាស់បាន ធនាគារ ABA ត្រូវបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។ ដូចគ្នានេះដែរ ផ្សារទំនើប អ៊ីអនម៉ល បានក្លាយជាស្លាកសញ្ញាល្បីឈ្មោះ សម្រាប់ការផ្ដល់នូវបទពិសោធនទិញអីវ៉ាន់ ដែលផ្ដោតលើទំនិញមានគុណភាពខ្ពស់ និងសេវាកម្មល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤។
សម្រាប់ព័ត៍មានបន្ថែមរបស់ ABA និង AEON MALL សូមទំនាក់ទំនងមកកាន់ 023 988 100 សម្រាប់ AEON MALL ឬ 023 225 333 សម្រាប់ ABA។
អំពីធនាគារ ABA
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996។ ជាមួយសាខា 79, ម៉ាស៊ីន ATM 379, ម៉ាស៊ីនទូទាត់ POS ចំនួន 2498, ម៉ាស៊ីនស្វ័យសេវា 344 ទូទាំងប្រទេស និងសេវាធនាគារអនឡាញឈានមុខ ធនាគារ ABA ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើបជាច្រើនជូនអតិថិជនរបស់ខ្លួនជាង 1.7 លាននាក់ ក្នុងផ្នែកផ្សេងៗជាច្រើន ដូចជា រូបវន្តបុគ្គល, អាជីវកម្មខ្នាតតូច, និងសហគ្រាសធុនតូច និងមធ្យម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង 283 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែកក្កដា 2021។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដា បានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេស ជាមួយនឹងអតិថិជនក្នុងដៃ 2.7 លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី 6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានានៅទីនោះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca។
អំពី AEON MALL
អ៊ីអនម៉ល គឺជាក្រុមហ៊ុនមួយនៃ អ៊ីអនគ្រុបជប៉ុន ដែលកំពុងប្រតិបត្ដិការនៅប្រទេសកម្ពុជា មានឯកទេសផ្នែកអភិវឌ្ឍន៍ និង ប្រតិបត្តិការផ្សារទំនើប ។ ដោយមានផ្សារទំនើបទី 3 គ្រោងនឹងបើកដំណើរការ នាចុងឆ្នាំ 2022 រួមនឹងការពង្រីកទំហំផ្សារទំនើបទី 1 ធ្វើអោយផ្សារទំនើបអ៊ីអនម៉ល នឹងក្លាយជាផ្សារទំនើបធំជាងគេបង្អស់ ដែលមានផ្ទៃហាងសរុប លំដាប់កំពូលទាំង 3 នៅប្រទេសកម្ពុជា ហើយអាចបំពេញតម្រូវការ និងជួយសម្រួល កម្រិតជីវភាពប្រចាំថ្ងៃ របស់អតិថិជន ជាមួយនឹងបេសកកម្មចំបងគឺ “បំពេញជីវភាពប្រចាំថ្ងៃ នៅកម្ពុជា ជាមួយនឹងលទ្ធភាពថ្មី” ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.aeonmallcambodia.com.
អ៊ីអនគ្រុប គឺជាក្រុមហ៊ុនមេរបស់ អ៊ីអនម៉ល ហើយជាសាជីវកម្មពាណិជ្ជកម្មលក់រាយធំបំផុតមួយ នៅលើពិភពលោកដែលមានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួន 179 នៅក្នុងនិងក្រៅប្រទេសជប៉ុន។ អ៊ីអនគ្រុបមាន អាជីវកម្មធំៗ ចំនួន10នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយតុល្យភាពក្រោមរចនាសម្ព័ន្ធក្រុមហ៊ុនមេសុទ្ធសាធ។ ក្រៅពីសកម្មភាពអាជីវកម្ម អ៊ីអនគ្រុប ចូលរួមក្នុងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ក្នុងគោលបំណងលើកកម្ពស់សកម្មភាពសង្គមក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.aeonmall.com.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]