ថៃ៖ បន្ទាប់ពីបានសុំរៀបការមិត្តស្រីជាទីស្រលាញ់របស់ខ្លួនរួចមក តារាសម្ដែងប្រុស លោក New Chaiyapol ក៏ត្រូវបានហ្វេនៗជាច្រើន តែងតែតាមដាន និងចង់ឃើញពីសកម្មភាពស្វីតៗរបស់គូស្នេហ៍មួយនេះ ក៏ដូចជា បានទន្ទឹងរង់ចាំពីថ្ងៃពិសេសរបស់អ្នកទាំងពីរ ផងដែរ។
អ្វីដែលសំខាន់ ពេលវេលាដ៏រីករាយមួយនេះក៏បានមកដល់ ដោយកាលពីថ្ងៃទី ១៨ ខែតុលា កន្លងទៅនេះ តារាប្រុស លោក New Chaiyapol បានដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត បានចូលពិធីរៀបការ យ៉ាងកក់ក្តៅ ព្រមទាំងមានការរៀបចំខ្លួនក្នុងសម្លៀកបំពាក់ដ៏ប្រណីត និងមានភាពសាកសមគ្នាយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះដែរ នៅក្នុងពិធីទាំងមូល ពិតជាពោរពេញដោយបរិយាកាសសប្បាយរីករាយ ដែលមានមិត្តៗ និងសមាជិកគ្រួសារជាច្រើន បានមកចូលរួមអបអរដល់គូស្វាមីភរិយាថ្មី ក៏ដូចជាទទួលបានការអបអរពីបណ្ដាហ្វេនៗ ដែលបានជ្រាបពីដំណឹងដ៏សំខាន់របស់អ្នកទាំងពីរ នៅលើបណ្ដាញសង្គម៕
ប្រភពរូបភាព៖ Facebook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]