រាជធានីភ្នំពេញ ៖ ផ្អើលពេញសង្គមនិងវង់សិល្បៈ ក្រោយពេល តារាកំប្លែងល្បីឈ្មោះ នាងខ្ញុង ចូលប្តឹងខ្លួនឯង បន្ទាប់ពី អស់សមត្ថភាព ទាល់ច្រកនឹងសងបំណុល ជាង៦០ម៉ឺនដុល្លារ មិនតែប៉ុណ្ណោះ បានចេញLiveលើកដៃសុំជំនួយ ពីមហាជនម្នាក់១ដុល្លារ ដោយលើកឡើងថា ដើម្បីយកទៅចិញ្ចឹមកូនៗ ខណៈមិនយូរមិនឆាប់ រូបនាងប្រាកដជា ត្រូវដើរចូលគុក ព្រោះម្ចាស់បំណុលប្តឹង។
យ៉ាងណាក្តី គ្រាន់តែល្បីរឿងនេះ ធ្វើឲ្យគេអាណិតអាសូរទូទាំងប្រទេស មិនទាន់បាន២ថ្ងៃស្រួលបួលផង ស្រាប់តែ នាងខ្ញុង ត្រូវលោកគ្រូបង្រៀនវគ្គជោគជ័យម្នាក់ ទម្លាយថា ការLiveចេញមុខ សុំម្នាក់១ដុល្លារពីមហាជននេះ ជាគំនិតរបស់រូបលោក ដើម្បីជួយនាងខ្ញុង ដោះបំណុល ដែលគ្មានលទ្ធភាពសង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីល្បីកក្រើក រឿងនេះសាជាថ្មីម្តងទៀត នាងខ្ញុង ចាប់ផ្តើមទទួល ការរិះគន់ឥតសំចៃពីបងប្អូនខ្មែរយ៉ាងច្រើន ថាមិនមែនជា ដំណោះស្រាយល្អ ធ្វើបែបនេះខូចឈ្មោះដល់សិល្បខ្មែរអស់ហើយ ដោយសារតែ គំនិតកង្វក់របស់រូបនាង លើសពីនេះទៅទៀត គេឃើញ បុគ្គលល្បីៗក្នុងសង្គម ប៉ុន្មានរូបនេះ ក៏ចេញប្រតិកម្មមិនគាំទ្រផងដែរ ពេលឃើញ សកម្មភាពមួយនេះ ក្នុងនោះ ក៏មានតារាខ្មែរជើងចាស់ ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]