រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែររឿងរ៉ាវផ្ទុះកក្រើកពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ពោលគឺរឿងជាប់បំណុលវណ្ឌទាំងខ្មែរ និងចិន ដល់ទៅ ៥០ ម៉ឺនដុល្លារអាមេរិចជាង ដោយតារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង។ ក្នុងនោះដែរ តារាកំប្លែងរូបនេះ មិនដឹងធ្វើអ្វីឡើយដើម្បីដោះបំណុលដ៏ខ្ពស់ រហូតដល់នាង គ្មានជម្រើសអ្វីដើម្បីដោះបំណុលទាំងនោះ ក៏សម្រេចចិត្តប្តឹងខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញសុខចិត្តលះបង់កត្តិយស និងដើរចូលគុកដោយឯកឯង ហើយចុងក្រោយអំពាវនាវដល់មហាជន ម្នាក់១ ដុល្លារ ដើម្បីគ្រាន់ទ្រទ្រង់ជីវភាព និងការសិក្សារបស់កូនៗរបស់នាង។
ក្នុងនោះដែរ ក៏លេចព័ត៍មានថា ការទ្រហោយំគគ្រូក និងអំពាវនាវសុំម្នាក់ ១ដុល្លារ ពីខ្ញុង គឺជាឈុតឆាករៀបចំដោយលោកគ្រូជោគជ័យ សៀវ សុផល ក្នុងគោលបំណងដើម្បីជួយខ្ញុង ដោះបំណុលដ៏ខ្ពស់កប់ក្តោង ដោយលោកគ្រូ សៀវ សុផល យកថ្លៃជោគជ័យនេះ ១០,០០០ ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយពីដឹងរឿងរ៉ាវរៀបចំបែបនេះ លោក តាន់ គឹមសួរ បានចេញមុខរិះគន់ឥតសំចៃមាត់ដូច្នេះថា៖
សូមបញ្ជាក់ថា មានតារា និងមហាជន មិនតិចឡើយ ដែលបានចេញមុខរិះគន់នូវយុទ្ធសាស្ត្ររៀបចំ ដោយលោកគ្រូ សៀវ សុផល ព្រោងព្រាតពេញបណ្តាញសង្គមផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]