រាជធានីភ្នំពេញ៖ ធនាគារ ABA និងក្រុមហ៊ុន Smart Axiata បន្តនាំមុខក្នុងវិស័យឌីជីថលូបនីយកម្មរបស់កម្ពុជា ដោយដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនក្នុងការកំណត់អត្តសញ្ញាណ និងការការពារអ្នកប្រើប្រាស់៖ IPification ជាប្រព័ន្ធចុះឈ្មោះ ផ្ទៀងផ្ទាត់ និងការពារការក្លែងបន្លំដ៏រហ័សមួយ។ ធនាគារ ABA នឹងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា IPification ដ៏ល្អបំផុតមួយសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខរបស់កម្ពុជា ហើយក្នុងពេលឆាប់ៗនេះ នឹងមានជាមួយប្រតិបត្តិករផ្សេងៗទៀតនៅកម្ពុជាផងដែរ។

IPification ជាដំណោះស្រាយកំណត់អត្តសញ្ញាណកម្មតាមទូរស័ព្ទដៃដ៏រហ័សមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់លេខទូរស័ព្ទ ការចុះឈ្មោះ និងការបើកចូលប្រើប្រាស់បានយ៉ាងរហ័ស។ បង្កើតឡើងដោយមានការគិតគូរពីសុវត្ថិភាព បទពិសោធអ្នកប្រើប្រាស់ និងឯកជនភាពទិន្នន័យ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យធនាគារ ABA អាចពង្រឹងនូវបទពិសោធអ្នកប្រើប្រាស់នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ហើយនឹងត្រូវប្រើប្រាស់ជំនួសប្រព័ន្ធលេខសម្ងាត់ប្រើមួយដងៗតាមសារទូរស័ព្ទ (OTP) ដែលកំពុងតែប្រើប្រាស់នៅក្នុងការបើកដំណើរការកម្មវិធីនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយទទួលបានពានរង្វាន់ជាច្រើនសម្រាប់ឧត្តមភាពរបស់ខ្លួនជាងមួយទសវត្សរ៍ចុងក្រោយនេះពីទស្សនាវដ្តី​ហិរញ្ញវត្ថុដូចជា The Banker, Global Finance និង Euromoney ធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជកំពូលមួយ និងជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា ដោយផ្តល់នូវវិសាលគមន៍សេវាដល់បណ្តា​អតិថិជនជាច្រើន ដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។ ដើម្បីធ្វើឲ្យប្រសើរឡើងបន្ថែមនូវសេវាធនាគារតាមទូរស័ព្ទដ៏ទំនើបរបស់ខ្លួន ធនាគារ ABA ភ្ជាប់ប្រព័ន្ធ IPification សម្រាប់ការចុះឈ្មោះ និងការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដ៏រលូន។

បច្ចេកវិទ្យា IPification

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក Askhat Azhikhanov

Benefit Vantage Limited ជាក្រុមហ៊ុនបង្កើតប្រព័ន្ធ IPification និងផ្តល់សេវាសកលឈានមុខផ្នែកប្រព័ន្ធផ្ទៀងផ្ទាត់តាម IP ទូរស័ព្ទ។

លោក Stefan Kostic នាយកប្រតិបត្តិប្រព័ន្ធ IPification មានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក Stefan Kostic

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile នឹងទទួលបាននូវបទពិសោធប្រព័ន្ធផ្ទៀងផ្ទាត់តាមទូរស័ព្ទដ៏ល្អបំផុត IPification នេះមុនគេ សម្រាប់តម្រូវការសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ចាប់ពីពាក់កណ្តាល់ខែតុលា ឆ្នាំ2021 នេះ។  

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក Thomas Hundt

អំពីប្រព័ន្ធ IPification

IPification កំពុងកសាងគ្រឹះសម្រាប់ការផ្ទៀងផ្ទាត់តាមទូរស័ព្ទនាពេលបច្ចុប្បន្ន និងអនាគត។ ដោយផ្ទៀងផ្ទាត់នូវឧបករណ៍ ស៊ីម និងលេខទូរស័ព្ទ តាមរយៈអាសយដ្ឋាន IP បច្ចេកវិទ្យាប្រព័ន្ធ IPification អនុញ្ញាតឲ្យមានការអនុម័តលើប្រតិបត្តិការ ការចុះឈ្មោះ ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ទូរស័ព្ទដ៏សុវត្ថិភាព មិនបាច់ប្រើនិងចុចពាក្យសម្ងាត់ និងប្រព័ន្ធការពារការក្លែងបន្លំសម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័តណាមួយ។ ដោយមានប្រើប្រាស់ស្រាប់នៅក្នុងប្រទេស និងតំបន់ជាច្រើន ប្រព័ន្ធ IPification ទទួលបានទំនុកចិត្តពីក្រុមហ៊ុនទូរគមនាគមន៍ បច្ចេកវិទ្យា ទូទាត់ និងផ្ទេរប្រាក់ រួមមាន ក្រុមហ៊ុន Microsoft, GBG, DataZoo, 3HongKong, Axiata Digital។

ក្រុមហ៊ុន Benefit Vantage Limited ជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងការពារទិន្នន័យនៅអាស៊ី ដែលមានទីស្នាក់ការកណ្តាល​នៅហុងកុង។ ក្រុមហ៊ុននេះមានឧបសម្ព័ន្ធនៅប្រទេសស្វីស IPIFICATION INTERNATIONAL ​AG និងក្រុមហ៊ុនតំណាងដែលធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ែប៊ី រុស្ស៊ី  បូស្នៀ ប្រេស៊ីល ឥណ្ឌា វៀតណាម និងប៉ាគីស្ថាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅវិបសាយ៖ www.ipification.com

ទំនាក់ទំនងសួរព័ត៌មាន៖

IPification
Alexandra Kalinina
[email protected]

អំពីធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា។ ជាមួយសាខា 79 ម៉ាស៊ីនស្វ័យសេវាជាង 600 ទូទាំង​ប្រទេស និងសេវាធនាគារអនឡាញដ៏ទំនើប ធនាគារ ABA ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើបដ៏ច្រើនជូនអតិថិជនជាច្រើននាក់​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.ababank.com

ធនាគារ ABA គឺជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មានទ្រព្យសកម្មជាង 274 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 30 ខែមេសា 2021។ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ធនាគារជាតិ​កា​ណា​ដា​បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ នៃ​ប្រទេស​ជាមួយនឹង​អតិថិជន​ក្នុង​ដៃ​ 2.7​ លាន​នាក់​។​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លំដាប់​ទី​ 6​ ក្នុង​ប្រទេស​កា​ណា​ដា​ និង​នាំមុខ​គេ​នៅ​កេ​បិ​ច​ ធនាគារជាតិ​កា​ណា​ដា​ ជា​ជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុន​តូ​ច​ និង​មធ្យម​នានា​នៅ​ទីនោះ​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.nbc.ca

ទំនាក់ទំនងសួរព័ត៌មាន៖

ធនាគារ ABA
ចាន់ ជីវ៉ា
[email protected]

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ទំនាក់ទំនងសួរព័ត៌មាន៖
ក្រុមហ៊ុន Smart Axiata
គាំ ទីវា
[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]