បើយើងនិយាយពីតិចនិកកម្ចាត់ស្នាមមុន ជឿថាគ្នាយើងសុទ្ធតែធ្លាប់ និងអនុវត្តស្ទើរតែអស់ហើយពីក្បួនបំបាត់ស្នាមមុនទាំងធម្មជាតិ និងដោយការប្រើថ្នាំកម្ចាត់មុនផ្សេងៗ ប៉ុន្តែ គ្នាយើងមួយចំនួនធំរអ៊ូដដែលៗ ថាវាមិនសូវបានផល។ កុំទាន់អស់សង្ឃឹម! សាកល្បងយកសំបកចេកកម្ចាត់ស្នាមមុនតាមរូបមន្តខាងក្រោមលមើល៍។
តើសំបកចេកពិតជាអាចកម្ចាត់ស្នាមមុនបាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសំបកចេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកពីការខូចខាតបណ្ដាលមកពីពន្លឺព្រះអាទិត្យបាន។ សំបកចេកក៏ជាប្រភពនៃអាស៊ីដខ្លាញ់ដែលជួយព្យាបាលបញ្ហាដូចជា ជំងឺត្រអក ស្បែកឡើងក្រហម ឬរបក ហើយក៏សម្បូរដោយជាតិស័ង្កសីដែលជួយកម្ចាត់ស្នាមមុនបានផងដែរ។
រូបមន្តទី១៖ លាងសម្អាតមុខជាមួយហ្វូមលាងមុខយើងប្រើរាល់ថ្ងៃ រួចជូតឲ្យស្ងួត។ យកសំបកចេកផ្នែកខាងក្នុងទៅម៉ាស្សាថ្នមលើមុខ រយៈពេល ១០នាទី (ផ្លាស់ប្ដូរសំបកចេក បើវាប្រែពណ៌តោ្នត) រួចទុកចោលរយៈពេល ២០នាទី សឹមលាងទឹកចេញ។ បើយើងចង់បានលទ្ធផលល្អ គួរធ្វើតិចនិកនេះជារៀងរាល់ថ្ងៃ។
រូបមន្តទី២៖ ជាដំបូងយកសំបកចេក និងម្សៅរមៀតលាយចូលគ្នាឲ្យសព្វ (សំបកចេកយកតែផ្នែកខាងក្នុង)។ បន្ទាប់ពីលាយសព្វហើយ យកទៅលាបលើនៅលើផ្ទៃមុខ រួចម៉ាស្សាថ្នមៗជារង្វង់លើមុខចុះឡើង និងទុករយៈពេល ១៥នាទី។ ក្រោយមកទៀត យើងត្រូវលាងចេញជាមួយទឹកក្ដៅឧណ្ហៗ ទុកឲ្យមុខស្ងួតបន្តិច សឹមលាបគ្រីមផ្ដល់សំណើមពីលើ។ គួរធ្វើជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាព។
រូបមន្តទី៣៖ ដូចរូបមន្តទី២ដែរ គឺយើងត្រូវយកសំបកចេក (ផ្នែកខាងក្នុង) លាយជាមួយទឹកឃ្មុំឲ្យសព្វ មានសភាពខាប់ៗ រួចយកទៅលាបលើមុខ និងម៉ាស្សាថ្នមៗ។ ទុកចោលលើមុខរយៈពេល ១៥នាទី រួចសឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ជូតមុខឲ្យស្ងួតល្អ សឹមលាបគ្រីមផ្ដល់សំណើមពីលើ។ គួរធ្វើជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាព។
រូបមន្តទាំង៣ខាងលើនេះ អានទៅដូចប្លែកៗបន្តិចមែន ប៉ុន្តែ វាមានប្រសិទ្ធភាពជួយឲ្យស្នាមមុនធូរស្រាលជាងមុន និងផ្ទៃមុខភ្លឺរលោងស្អាត។ អ៊ីចឹង បើលើកក្រោយគ្នាយើងញ៉ាំចេក កុំយកសំបកវាបោះចោល ទុកត្រដុសមុខលេង ជួយកម្ចាត់ស្នាមមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]