ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) មានកិត្តិយសក្នុងការប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរីនិងអ្នកធ្វើដំណើរកាត់នៅក្នុងតំបន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ2 ចម្ងាយប្រមាណ 5 នាទីពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ 85% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណិតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។ គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី 4.3 ហិកតាបន្ថែមនៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី 23 ខែតុលា ខាងមុខនេះតទៅ។
ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជា សាលារៀន អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។
ជាងនេះទៅទៀត ក្រុមហ៊ុន អឺបេនលែន (Urbanland) ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ2 ផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់់អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍៍អ្នករស់នៅជុំវិញបុរីផងដែរ ក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អ្នករស់នៅក្នុងបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាសុីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ2 យ៉ាងងាយស្រួលផងដែរ។
គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះនឹងតាំងទីនៅលើផ្ទៃដី 8,000 ម៉ែត្រការ៉េ ដែលមានទីធ្លាជួបជុំផ្សេងៗ និងមានកន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយពីរ ដែលនឹងដើរតួជាកន្លែងជួបជុំសម្រាប់សកម្មភាពផ្សេងៗដូចជាការហាត់ប្រាណរួម កន្លែងហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ កន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងទៀត។
ដើម្បីចូលរួមអបអរសាទរកម្មវិធីសម្ពោធបើកលក់ជាផ្លូវការនៃគម្រោងប្លុកថ្មីនៃបុរីចន្ទគីរី យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញលោកអ្នកមកចូលរួមកម្មវិធីសម្ពោធ នៅថ្ងៃទី 23-24 និងថ្ងៃទី 29-31 ខែតុលាខាងមុខនេះ ដើម្បីស្វែងយល់បន្ថែម និងដើម្បីទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។ ដើម្បីផ្តល់ជម្រើសបង់ប្រាក់ដែលភាពងាយស្រួល និងកាន់តែឆាប់រហ័សដល់អតិថិជន ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយធនាគារដៃគូបីរួមមាន ធនាគារ ប្រេដ, ធនាគារ សុីអាយអឹមប៊ី ភីអិលសុី, និងធនាគារ ជេ ត្រាស់ រ៉ូយាល់់ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.។
--------------------------------
អំពី អឺបេនលែន (Urbanland)
ក្រុមហ៊ុន អឺបេនលែន (Urbanland)គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ 2។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]