រាជធានីភ្នំពេញ៖ ក្រោយពីល្បីរឿងរ៉ាវខ្ញុង ផុងខ្លួនក្នុងអន្ទាក់បំណុលដោះមិនរួច សាធារណជនជាច្រើន បានសម្តែងការអាណិតសារចំពោះតារាកំប្លែងរូបនេះ ហើយក៏បានជួយជាថវិកាដល់រូបនាង តាមសទ្ធា និងលទ្ធភាព ក្រោយពីមានការទ្រហោយំ និងអំពាវនាវពីតារាកំប្លែង អ្នកនាង ខ្ញុង។

ដោយឡែក ក្នុងនោះ ក្រោយពីឃើញម្នាក់ៗ ភ្លូកទឹកភ្លូកដីទៅជួយយកអាសារតារាកំប្លែងល្បីឈ្មោះពូកែថ្វីមាត់ ខ្ញុង ស្រាប់តែ តារាស៊ិចស៊ីសេង សូណា សម្តែងការតូចចិត្តអន់ចិត្តអន់ថ្លើម ព្រោះតែបងប្អូនមួយចំនួន បានដណ្តើមគ្នាជួយខ្ញុង ហើយមើលរំលងខ្លួនដែលកំពុងជួបការលំបាកដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ បើតាមសំណេររបស់តារាស៊ិចស៊ី សេង សូណា បានសរសេររៀបរាប់ដូច្នេះថា៖

សេង សូណា

សូមរំលឹកផងដែរថា អតីតតារាសម្តែងស្រី សេង សូណា ពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា បែរជាពេលនេះ រូបនាងបាក់​សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរង​សម្ពាធ​ជំងឺ​ច្រើន​មុខ ក្នុងនោះ មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារា​ស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់​មាន​តែ​ស្នាមញញឹម សាច់សភ្លឺថ្លា ​ចុង​ក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាព​មើល​មិន​យល់ ​ខ្មៅ​មុខខ្មៅមាត់ មាន​ជាំមុខទាំង​ដុំ​ៗ​ ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់នាង នៅពេលនេះ កាន់តែដុនដាបជាខ្លាំង សូម្បីកន្លែងស្នាក់នៅ ក៏មិនមានប្រាកដនោះឡើយ។

តាមព័ត៍មានកន្លងមក តារាស៊ិចស៊ីរូបនេះ មិនសូវមានគេចាប់អារម្មណ៍ និងជួយនាងនោះទេ បើទោះបីជាមានការទទូចសុំជំនួយជាច្រើនដងក្តី តែនាង សេង សូណា បានតូចចិត្តខ្លាំងមិនមានអ្នកជួយ ព្រោះខ្លួនមិនចេះយំដូចគេ៕

សេង សូណា
សេង សូណា
សេង សូណា
សេង សូណា
សេង សូណា
សេង សូណា
ខ្ញុង
ខ្ញុង
ខ្ញុង
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]