ភ្នំពេញ៖ ខណៈដែលបច្ចុប្បន្ននេះ ជម្រើសនៃរបៀប​រស់នៅ​របស់ប្រជាជនយើង ហាក់ងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការថែទាំសុខភាពខ្លួនឯងផ្ទាល់ និងមនុស្សជុំវិញខ្លួន ទើបប្រជាពលរដ្ឋយើងភាគច្រើន បានងាកមកសិក្សាស្វែងយល់ពីចំណុចដ៏សំខាន់បំផុតសម្រាប់សុខភាព នោះគឺប្រព័ន្ធការពាររាងកាយ។

ជាការពិតណាស់ នៅ​ពេល​​ដែល​ប្រព័ន្ធការពាររាងកាយរបស់​យើង​រឹងមាំ​ ​វាក៏នឹងផ្ដល់មករាងកាយយើងវិញនូវសុខភាព​ល្អ​ និងរឹងមាំ ដែល​អាច​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​​ ក៏​ដូចជា​មេរោគ​ផ្សេងៗ ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​​​ ហេតុដូច្នេះ​ហើយ​​ ការ​ពង្រឹងប្រព័ន្ធការពាររាងកាយ​ គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រៅពីការការពារខ្លួនពីជំងឺផ្សេងៗហើយនោះ ការបង្កើនមុខងារប្រព័ន្ធការពាររាងកាយឱ្យកាន់តែខ្លាំង គឺផ្តោតលើការជ្រើសរើសរបបអាហារសម្បូរជីវជាតិ របៀបនៃការរស់នៅប្រចាំថ្ងៃល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំជាដើម។ ទាំងនេះ អាចជួយប្រឆាំងពីការវាយប្រហាររបស់មេរោគនានា ព្រមទាំងបង្កើនភាពរឹងមាំដល់រាងកាយថែមទៀតផង។

ការ​​​អនុវត្ត​​វិធីសាស្រ្ត​ងាយ​ៗ​ ជាមួយនឹងគន្លឺះសុខភាពសំខាន់ៗខាងក្រោម​នេះ ជួយ​​ជំរុញ​ឱ្យ​ប្រព័ន្ធ​ការពាររាងកាយ​របស់​យើង​​បំពេញមុខងារបានកាន់តែប្រសើរជាងមុនផងដែរ​។

 ការធ្វើលំហាត់ប្រាណជាទៀងទាត់​​​

​ជាការពិត​ណាស់ ការធ្វើ​លំហាត់​ប្រាណ​​​ មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​​រាងកាយ​របស់​យើង​​រឹងមាំ​ ​និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែវា​ថែម​ទាំង​ជួយ​​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពាររាងកាយ និងសាច់ដុំ​នៃ​រាងកាយ​​ថែម​ទៀត​ផង​​ ដោយក្នុងនោះដែរ​ វាបានជួយប្រឆាំងនឹងមេរោគផ្សេងៗ និងសម្រួលដល់ចរន្តឈាមទាំងមូលឱ្យដំណើរការល្អពាសពេញរាងកាយរបស់យើង។ ​​

 កាត់បន្ថយភាពស្រ្តេស

​​​​ជាការពិតផងដែរ បញ្ហា​ស្រ្តេស ​មានផលប៉ះពាល់យ៉ាងខ្លាំងដល់​សុខភាពរាងកាយ​​​ ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​យើង​ ហើយលើស​ពី​នេះ​ទៅទៀត វាថែមទាំង​ ប៉ះពាល់ដល់​សុខភាពប្រព័ន្ធ​ការពាររាងកាយ​​របស់​យើង​ដូចគ្នា​​។​

នៅ​​ពេល​ដែល​យើង​ស្រ្តេស​ ជា​ពិសេស​​ស្រ្តេសលក្ខណៈ​រ៉ាំរ៉ៃ​ ​រាងកាយ​យើង​នឹង​​ចាប់ផ្ដើម​បញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​នឹង​​វា​​ ហើយ​ប្រតិកម្មនេះ​ វាទៅបង្អាក់ដំណើរការមុខងារ​នៃប្រព័ន្ធ​ការពាររាងកាយ បណ្តាលឱ្យរាងកាយយើងងាយប្រឈមនឹងការ​ឆ្លង​មេរោគ​ និង​​ជំងឺ​ផ្សេងៗ​​។

​​​ ការបរិភោគទឹក​​ឱ្យ​បាន​គ្រប់គ្រាន់​​​

ទឹក មានតួនាទីសំខាន់ខ្លាំងណាស់​ ចំពោះរាងកាយ ព្រមទាំង​​ជាផ្នែកសំខាន់មួយ ក្នុងការ​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពាររាងកាយរបស់យើងផងដែរ។ ​ប្រសិន​បើ​យើង​ខ្វះ​ជាតិ​ទឹក​​វិញ​នោះ​ ចលនា​នៃ​ប្រព័ន្ធ​ចរន្ត​ឈាម​នឹង​ថយ​ចុះ​ ដែល​អាច​បណ្ដាល​ឱ្យប្រព័ន្ធ​ការពាររាងកាយ​របស់​យើង​ចុះ​ខ្សោយ​  ហេតុ​នេះ​ហើយ​ ការ​បំពេញ​ជាតិ​ទឹកឱ្យបាន​គ្រប់គ្រាន់ដល់​រាងកាយ​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរណា​មើល​រំលង​ឡើយ​។

 គេងឱ្យបាន​គ្រប់គ្រាន់

ដោយឡែក បើនិយាយពីការ​គេង គឺវា​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើសលប់​ដល់​រាងកាយ​របស់​យើង​។​ ជាក់ស្តែង​​ ប្រព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​សំខាន់​​ៗ​ ត្រូវ​បាន​បង្កើត​ឡើង ​នៅ​ពេល​​ដែល​យើង​គេង​លក់​។ ដូចនេះហើយ​ ដើម្បី​ធ្វើឱ្យប្រព័ន្ធ​ការពាររាងកាយ​របស់​យើង​រឹងមាំ​ល្អ​ ​យើង​ចាំបាច់​ត្រូវ​គេង​ឱ្យបាន​គ្រប់គ្រាន់ ​ជា​រៀង​រាល់​យប់ផងដែរ​​។

 ​ការជ្រើសរើសរបបអាហារ

យ៉ាងណាមិញ ជឿថាយើងម្នាក់ៗប្រាកដជាបាន យល់ដឹងច្បាស់ហើយពីសារជាតិចិញ្ចឹម​នៅ​ក្នុង​អាហារ​ ជា​ពិសេស​បន្លែ​ ​ផ្លែឈើ​ និង​គ្រឿង​ទេស​​ផ្សេង​ៗ​ ដែលមាន​អត្ថប្រយោជន៍​ប៉ុណ្ណា ​ក្នុង​ការ​ពង្រឹងប្រព័ន្ធការពាររាងកាយ​របស់​យើង​ឱ្យ​មាន​​ដំណើរការ​ល្អ​។​

ទន្ទឹមនឹងនោះ អាហារដែលសម្បូរស័ង្កសី​ ​ជាតិ​ដែក​ វីតាមីន ក៏ជួយដល់មុខងារប្រព័ន្ធការពាររាងកាយផងដែរ។​ ចំណែក​ប្រូតេអ៊ីន​ ក៏​រួម​ចំណែក​​ជួយ​ដល់​សុខភាព​​ប្រព័ន្ធ​ការពាររាងកាយ​ ​ដោយ​ការ​បង្កើត​ ​និង​​ទ្រទ្រង់សុខភាពប្រព័ន្ធ​ការពាររាងកាយឱ្យកាន់តែប្រសើរ។ ​

ទឹកដោះគោ Ensure Gold

ជាមួយគ្នានេះដែរ បើងាកមកចាប់អារម្មណ៍ទាក់ទងនឹងអាហារូបត្ថម្ភវិញ Ensure Gold ជាប្រភេទអាហារូបត្ថម្ភ ជួយក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ ហើយក៏ជាប្រភេទទឹកដោះគោម្សៅដែលបានជួយបង្កើនភាពរឹងមាំដល់សាច់ដុំនៃរាងកាយទាំងមូល ពេលឈានចូលវ័យកាន់តែចាស់ តាមរយៈសារជាតិចិញ្ចឹម 34 ប្រភេទ រួមជាមួយ HMB និង ប្រូតេអ៊ីនគុណភាពខ្ពស់ជាច្រើនមុខ។ ក្រៅពីនេះ Ensure Gold ក៏មានផ្ទុកនូវសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានតុល្យភាព និងផ្តល់ការការពារការខូចខាតសាច់ដុំ។

ទឹកដោះគោ Ensure Gold

ជារួម ការគិតគូរទៅលើរបបអាហារ និងការរក្សាទម្លាប់រស់នៅឱ្យបានល្អ តាមរយៈការធ្វើលំហាត់ប្រាណ និងស្វែងរកអាហារូបត្ថម្ភដ៏ត្រឹមត្រូវ​ ទាំងអស់នេះដើម្បីថែរក្សាសុខភាព និងរាងកាយឱ្យរឹងមាំ ដែលពិតជាផ្ដល់សារៈសំខាន់ និងបង្ហាញពីការយកចិត្តទុកដាក់លើខ្លួនឯង និងមនុស្សជាទីស្រលាញ់របស់យើងបានកាន់តែល្អប្រសើរ។ 

ដូច្នេះត្រូវចងចាំថា ការដែលរាងកាយយើងមានសុខភាពល្អ នឹងធ្វើឱ្យជីវិតរបស់យើង រួមទាំងមនុស្សដែលយើងស្រលាញ់ ពោរពេញដោយក្ដីសប្បាយរីករាយ និងអាចមានពេលវេលា ធ្វើសកម្មភាពផ្សេងៗរួមគ្នាកាន់តែច្រើនថែមទៀតផងដែរ៕

ទឹកដោះគោ Ensure Gold

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖

ហ្វេសប៊ុក ផេក៖ https://www.facebook.com/AbbottNutritionCareCambodia

គេហទំព័រ៖ https://www.abbottfamily.com.kh/product-detail/10

            •           https://www.health.harvard.edu/staying-healthy/how-to-boost-your-immune-system

            •           https://www.riversidemedicalclinic.com/10-ways-to-boost-your-immune-system

ទឹកដោះគោ Ensure Gold

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]