ភ្នំពេញ៖ រឿងរ៉ាវល្បីរន្ទឺរពេញបណ្តាញសង្គម ទាក់ទិននឹងការជំពាក់បំណុលគេកប់ពពករបស់តារាកំប្លែងស្រីអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង រហូតដល់ទៅ ៥៧ ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះ តារាកំប្លែងស្រីរូបនេះ ក៏បានសុំអំពាវនាវដល់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង សុំជំនួយម្នាក់ ១ដុល្លារ ផងដែរ។
ជាមួយគ្នានេះ ក៏មានមហាជន នាំគ្នាជួយបរិច្ចាគម្នាក់មួយដុល្លារផ្អើលពេញហ្វេសប៊ុក ចំណែកឯពាក់មី ជាអ្នកមិត្តរួមសិល្បៈបែរជាស្ងាត់ហាក់មិនមានបង្ហើបឬលើកឡើងទាក់ទងនឹង នាងខ្ញុង ឡើយ។ ផ្ទុយទៅវិញលោក បែរជាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីមន្ទីរពេទ្យគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ ពាក់មី ខណៈពេលដែលកំពុងដែលមានការផ្ទុះរឿងរ៉ាវអ្នកនាងខ្ញុងនេះ ក៏មានមតិអ្នករិះគន់មួយចំនួនបានលើកឡើងថា លោកចង់បានចំណាប់អារម្មណ៍ ដោយសារតែ នាងខ្ញុង ទើបធ្វើឲ្យតារាៗនាំគ្នាបែរទៅជួយ មន្ទីរពេទ្យគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ ដើម្បីយកមុខមាត់ ។
យ៉ាងណាមិញ លោកក៏បានឆ្លើយតបទៅកាន់មតិរិះគន់ទាំងនោះថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាកំប្លែង លោក ពាក់មី បានបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យនិងធ្វើសប្បុរសធម៌បែបនេះ ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]