រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានស្គាល់ ពិធីករប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍  DJ Hero ដោយជាបុរស មានរូបរាងសង្ហា ទេពកោសល្យ ពូកែវោហាសព្ទ ដែលត្រូវមហាជនខ្មែរជាច្រើន ផ្ទុះការគាំទ្ររូបលោក ក្នុងពេលកន្លងមកនេះ ជាពិសេស រូបលោក ត្រូវអ្នកគាំទ្រ ដឹងយ៉ាងច្បាស់ថា ជាពិធីករមិនដែលមាន ព័ត៌មានអាស្រូវ និងធ្វើការ ដោយភាពថ្លៃថ្នូរជាខ្លាំង។

យ៉ាងណាមិញ ថ្មីៗនេះ ដោយសារតែ ថ្លៃសាំងហក់ឡើងខ្ពស់បើ ប្រៀបធៀបពេលមុនៗ មិនតែប៉ុណ្ណោះ ស្របពេលដែល ប្រជាជនកម្ពុជាកំពុងដែល ជួបប្រទះការលំបាកក្នុងជីវភាព ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ជាហេតុធ្វើឲ្យ រូបលោកផ្ទុះប្រតិកម្មជុំវិញបញ្ហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ DJរូបនេះ បានបង្ហើបប្រាប់ថា រូបលោកសព្វថ្ងៃ ក្នុងកាលទេសកូវីដនេះ គ្មានប្រាក់ខែ ហើយត្រូវប្រើលុយច្រើន មកចាក់សាំងរថយន្តធ្វើការទៀត នេះសម្រាប់តែរូបលោក ចុះសម្រាប់ បងប្អូនខ្មែរ​ ដែលធ្វើការប្រាក់ខែ ត្រឹមតែ ១៥០ដុល្លារ ទៅ២០០ដុល្លារនោះ តើត្រូវរស់នៅយ៉ាងដូចម្តេច ប្រាក់ខែខំប្រឹងរក ដើម្បីទប់ជីវភាព ផ្ទុយទៅវិញ តើនៅសល់លុយប៉ុន្មានដើម្បីរស់នៅ ក្រោយត្រូវចាក់សាំងធ្វើការនោះ ?

ជាងនេះទៅទៀត រូបលោក តាំងនាមជា ប្រជាជនកម្ពុជាម្នាក់ បានចោទសំណួរសួរថា តើលោកមន្ត្រីថ្នាក់លើ មានបានដឹងពីដំណឹងនេះដែរឫទេ ព្រោះពេលនេះ ប្រជាជនខ្លះបាត់បង់ការងារ រកអង្ករហូបស្ទើរលែងបាន ខ្លះស្ទើរតែក្ស័យធនទៅហើយ ជាពិសេស អ្នករកស៊ីដឹកជញ្ជូន តើឲ្យពួកគាត់ចំណេញយ៉ាងមិចទៅ?

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]