រាជធានីភ្នំពេញ៖ ក្រោយពីល្បីថា ខ្ញុង ទៅពឹងលោកគ្រូជោគជ័យ សៀវ សុផល ជួយដោះបំណុលរហូតទៅ ៥០ ម៉ឺនដុល្លារជាង នៅពេលនេះ បើតាមព័ត៍មាន ខ្ញុង បានទទួលទឹកប្រាក់ដល់ទៅ ៥ ម៉ឺនដុល្លារនៅក្នុងគណនីធនគាររបស់ខ្លួន ក្រោយពីមានមហាជន អាណិតនិងបានឧបត្ថម្ភដល់តារារូបនេះ។
តែយ៉ាងណា ក៏មានមតិរិះគន់ព្រោងព្រាតតាមបណ្តាញសង្គម ទាក់ទិននឹងការរៀបគម្រោងសេណារីយ៉ូ សុំអំពាវថវិកាពីមហាជននេះ ដោយស្នាដៃរបស់លោកគ្រូ ជោគជ័យ សៀវ សុផល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងនោះ លោកវីល្លៀម ហ្គ័ង ក៏បានចេញមុខបកស្រាយលើកឡើងដូច្នេះថា៖
ក្នុងនោះដែរ លោក វីល្លៀម ហ្គ័ង បានចោទជាសំនួរដូច្នេះថា ដេីម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់ខ្ញុំ តេី ព្រះរាជអាជ្ញា អាចធ្វេី បណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ?
ទន្ទឹមនោះ លោកបន្តថា ការដែលលោកលេីកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរអោយអាណិតបំផុតហេីយសង្គមមួយនេះ ត្រូវបានមនុស្សមួយក្ដាប់តូចប្រេីប្រាស់ប្រជាប្រិយភាពក្នុងការបង្កេីតព្រឹត្តការណ៍ទាញផលប្រយោជន៍មកខ្លួន ។ ដែលក្នុងនាមជាអ្នកនយោបាយម្នាក់ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន។
លើសពីនេះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសនីតិរដ្ឋ រដ្ឋដែលមានច្បាប់ គ្រប់គ្នារស់នៅដោយស្មេីភាពចំពោះមុខច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]