ព្រះសីហនុ៖ ខេត្តព្រះសីហនុ នឹងបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅដើមឆ្នាំ២០២២ ឆ្នាំក្រោយនេះ។
ដោយឡែក អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ធ្វើការជួសជុលឱ្យមានគុណភាព ១០០ភាគរយ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ នឹងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ ព្រមទាំងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃអង្គារទី១៩ តុលា ២០២១នេះដែរ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន អង្គភាពទទួលការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម លី រស្មី អនុរដ្ឋលេខធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យសមិទ្ធផល ដែលក្រុមហ៊ុន និងអង្គភាពនីមួយៗបានស្ថាបនា ដើម្បីត្រៀមរៀបចំការប្រគល់ទទួល ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ដើម្បីធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរអង្វែង។ ម្យ៉ាងទៀតការខិតខំស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗ ដោយមានការសហការការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសការវាយតម្លៃលើការស្ថាបនា ទោះបីជួបប្រទះការរីករាលដាលជំងឺកូវីដ១៩ យើងនៅតែទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យ ។
ឯកឧត្តមបន្តថា យើងបានបង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមានក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយក្រុមការងារនីមួយៗមានភារកិច្ច ចុះ ពិនិត្យការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា៖
១.កំរាលផ្លូវ
២.ប្រព័ន្ធលូទឹកភ្លៀង
៣.លូទឹកកខ្វក់
៤.ចិញ្ចើមផ្លូវ
៥.ការងារក្រាលថ្មក្រានីត
៦.បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ
៧.ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ
៨.លូចំហរ
៩.បេតុងអ៊ុតកៅស៊ូ
១០.គំនូសចរាចរណ៍
១១.ការងារដាំដើមឈើលម្អផ្លូវជាដើម៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]