ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះការគាំទ្រ ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូននៃត្រកូល Y ចំនួន 2ម៉ូឌែលចុងក្រោយនៃ vivo Y21 ក៏ដូចជាស្មាតហ្វូន vivo Y33s ដែលត្រូវបានធ្វើការចរាចរដាក់ដំណើរការលក់នៅលើទីផ្សារនា ខែកញ្ញា ឆ្នាំ2021 នេះ។

ស្មាតហ្វូន vivo ត្រកូល Y បន្ទាប់ គ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនមានការគាំទ្រខ្លាំង គឺដោយសាតែវាជាស្មាតហ្វូនដែលអាចបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេជាមួយនឹងរូបរាងស្តើងស្រាល បច្ចេកវិទ្យាជឿនលឿន តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។

ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីហ្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួនទៅលើផ្នែកថតរូបភាព ប្រព័ន្ធបច្ចេកវិទ្យា ការឌីហ្សាញ និងកម្លាំងម៉ាស៊ីន។

មួយវិញទៀត ជាមួយនឹងរបាយការណ៍ថ្មី ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ 1 ឃ្លា «ត្រកូល 𝐘 បន្ទាប់ជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតនៅក្នុងជួរតម្លៃ $𝟐𝟎𝟎!»

ចង់ដឹងកាន់តែច្បាស់ថា តើការបង្ហាញខ្លួនរបស់ស្មាតហ្វូននៃ vivo ត្រកូល Y បន្ទាប់មានភាពពិសេស នឹងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo

ស្មាតហ្វូន vivo ត្រកូល Y បន្ទាប់ គ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]