ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងលោក ស្រេន វុធថា និងកញ្ញា ជា ស្រីរ័ត្ន នៅតែជាគូស្នេហ៍ដែលមហាជននិយមចូលចិត្តដដែល ព្រោះជារឿយៗអ្នកទាំងពីរ តែងលេចមុខជាតួសម្ដែងក្នុងរឿងភាគល្បីៗជាច្រើនជាមួយគ្នា ដោយសម្ដែងបានយ៉ាងល្អ និងស័ក្តសមបំផុតតែម្ដង។

លើសពីនេះទៅទៀត បើងាកមកមើលជីវិតពិតរបស់តារាសម្ដែងពីររូបនេះ នៅខាងក្រៅឆាក ពួកគេក៏ជាគូដណ្ដឹងនឹងគ្នាផងដែរ ដោយកាលពីខែ មករា ឆ្នាំ ២០២០ ពួកគេក៏បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ប៉ុន្តែមកទល់ពេលនេះ ពួកគេហាក់មិនទាន់គិតគូរឿងរៀបការនៅឡើយទេ ដោយគិតតែផ្ដោតលើការងារច្រើនជាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះមិនទាន់សម្រេចចិត្តរៀបការ តែជីវិតស្នេហារបស់តួអង្គឯកក្នុងរឿង «ឪក្មេករើសកូនប្រសារ» ទាំងពីររូបនេះ ហ្វេនៗនៅតែសង្កេតឃើញថា អ្នកទាំងពីរនៅតែផ្អែមល្ហែមដូចស្រមោចរោមស្ករដដែល មិនមានល្អក់កករនឹងគ្នាឡើយ ព្រោះពេលកន្លងមក គេតែងឃើញ ស្រេន វុធថា និង ជា ស្រីរ័ត្ន ទៅដើរលេង ទៅញ៉ាំអីជាមួយគ្នា ថតរូបស្វីតៗបង្ហោះនៅលើបណ្ដាញសង្គមជាញឹកញាប់ ធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយលួចច្រណែនស្ទើរគ្រប់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន
ស្រេន វុធថា និង ជា ស្រីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]