កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង លោក Kim Seon Ho កំពុងតែមានការរិះគន់ព្រោងព្រាតពេញបណ្តាញសង្គម ក្រោយពីរងការចោទប្រកាន់ពីបទ បង្ខំមិត្តស្រីឱ្យរំលូតកូនចេញនិង សន្យារៀបការក្លែងក្លាយ។ ក្នុងនោះដែរ តារាសម្តែងរូបនេះ ក៏បានចេញមុខធ្វើការសុំទោសជាសាធារណៈ ហើយបានប្រកាសដកខ្លួនចេញពីកម្មវិធីទូរទស្សន៍ KBS ឈ្មោះថា 2 Days & 1 Night Season 4 ដែលលោកបាននឹងកំពុងមានវត្តមានជាសមាជិកតួអង្គមួយរូបផងនោះ។
ជាមួយគ្នានោះ ប្រភពពីផលិតកម្ម Filmmaker R& K ក៏បានថ្លែងប្រាប់សារព័ត៍មានថា ពួកគេនឹងជំនួសតួឯកប្រុស Kim Seon Ho ជាមួយតួអង្គផ្សេង នៅក្នុងរឿង 2 O’clock Date។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯផលិតកម្ម JK Film ក៏បានបញ្ជាក់ឱ្យដឹងដែរថា វាជារឿងដ៏លំបាកដើម្បីបន្តធ្វើការជាមួយ Kim Seon ឱ្យដើរតួជាតួអង្គឯកក្នុងរឿងស្នេហានេះណាស់។ ផលិតកម្មបានបញ្ជាក់ថា យើងបាននិយាយជាមួយទីភ្នាក់ងារសម្រេចចិត្តជំនួសតួអង្គរូបនេះ ហើយកំពុងចាត់វិធានការចាំបាច់បន្ថែមទៀត។
ក្នុងនោះ នៅសល់រឿងមួយទៀតប៉ុណ្ណោះគឺ Sad Tropics មិនទាន់មានចំណាត់ការឬការសម្រេចបែបណា ចំពោះតារាសម្តែងប្រុស Kim Seon នៅឡើយ ដោយរឿងនេះ គ្រោងនឹងថតនៅពាក់កណ្តាលខែវិច្ឆិកា។ ដោយខាងក្រុមហ៊ុនផលិតរឿងនេះ កំពុងតែពិភាក្សាគ្នា៕
ប្រភព៖ Scoompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]