បរទេស៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រី Selena Gomez ហាក់ធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាង ទាំងរូបរាង និងស្ទាយ៍តែងខ្លួន នៅពេលបង្ហាញមុខនៅទីសាធារណៈ។
ដោយឡែក ថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះវីដេអូមួយ នៅលើ Tik Tok ដើម្បីអំពាវនាវដល់ទស្សនិកជន ជួយគាំទ្ររឿងដំបូងរបស់នាង ដោយនៅក្នុងនោះ នាងបានបង្កភាពភ្ញាក់ផ្អើល លេងស្ទាយ៍សក់ខ្លី ដែលធ្វើឲ្យសម្រស់របស់នាងមានការផ្លាស់ប្ដូរ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ក៏បានគិតថា រូបសម្រស់ក្នុងវ័យ ២៩ ឆ្នាំរបស់នាង មើលទៅហាក់មិនស្រស់ស្អាតនោះទេ ប៉ុន្តែជាមួយនឹងស្ទាយ៍សក់ខ្លីមួយនេះ បានគ្របមុខរបស់នាង ជួយលាក់បាំងពីមុខមិនស្លីមបន្ទាប់ពីមានការឡើងទម្ងន់ ព្រមទាំងជួយបង្កើនភាពស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ ដែលធ្វើឲ្យមានមតិសរសើរពីអ្នកទស្សនាទាំងឡាយ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]