ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ហើយពី កញ្ញា Jasmine Hang  ដែលជា blogger នារីវ័យក្មេងមួយរូបដែលមានសម្រស់ស្រស់ស្អាត បូករួមជាមួយវរហាស័ព្ទដ៏គួរឱ្យស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់កញ្ញា ។

ជាមួយគ្នានេះ Jasmine Hang តារាស្រីវ័យក្មេងមួយរូប ដែលពោពេញដោយភាពច្នៃប្រឌិត  បូករួមជាមួយ សកម្មភាពប្លែកៗជាច្រើនក្នុងវីដេអូរបស់កញ្ញាទើបធ្វើអោយ Blogger មួយរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងសព្វថ្ងៃនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីសម្រស់វិញ Jasmine Hang គឺមិនចាញ់ប្រទេសជិតខាងនោះទេ មានហ្វេនៗជាច្រើន និយាយថាជាកូនថៃ ហើយអ្នកខ្លះទៀតថាជាកូនកូរ៉េ ឬ សិង្ហបុរី ដោយព្រោះមុខមាត់ និងការប្រើប្រាស់ភាសាបរទេសរបស់នាងបានយ៉ាងល្អ។  

ជាក់ស្ដែង ដូចរូបភាពថ្មីៗនេះ ដែល Jasmine ទើបតែបានបង្ហោះក្នុងឈុតសម្លៀបំពាក់រ៉ូបពណ៌សទម្លាក់ស្មារ គឺពិតជាស្រស់ស្អាតខ្លាំងដូចទេពអប្សរអញ្ចឹង។ ជាងនេះទៅទៀត អ្វីដែលពិសេសគឺមុខមាត់ សម្រស់ Jasmine ដែលតុបតែងបែបនេះ គឺស្រដៀងទៅនិងតារាចម្រៀងកូរ៉េ Rosé (BlackPink) ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Jasmine Hang
Jasmine Hang
Jasmine Hang
Jasmine Hang
Jasmine Hang និង Rosé 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]