ស្រីយើងដឹងស្រាប់ហើយថា ការពពោះ និងការសម្រាលកូនមួយៗមិនមែនជារឿងងាយស្រួលទេទើបឆ្លងផុត ចុះទម្រាំម៉ាក់ៗដែលពពោះកូនភ្លោះទៀត។ ជាការពិត អ្នកជំនាញចាត់ទុកការពពោះកូនភ្លោះជាវិបត្តិមួយ ព្រោះម្ដាយ និងគភ៌ប្រឈមនឹងហានិភ័យច្រើនទាំងពេលពពោះ និងពេលសម្រាលកូនភ្លោះ។
តាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការពពោះកូនភ្លោះ ផ្ដល់ផលពិបាកច្រើនដល់សុខភាពម្ដាយ និងគភ៌ បើប្រៀបនឹងស្ត្រីមានផ្ទៃពោះកូនតែមួយ។ លើសពីនេះ ម៉ាក់ៗពពោះកូនភ្លោះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ដើម្បីចៀសផុតពីផលពិបាកអំឡុងពេលពពោះដូចជា ម្ដាយស្លេកស្លាំង កូនសម្រាលមុនខែ ឬកូនមិនគ្រប់គីឡូជាដើម។
ផលពិបាកអំឡុងពេលសម្រាលកូនភ្លោះ
– វិបត្តិនៃការកន្ត្រាក់ស្បូន
– ការលូនទងសុកមកក្រៅមុនពេលកូនសម្រាលចេញ
– ការធ្លាក់ឈាមខ្លាំង
– ស្ហុក កូនចុះដំណាលគ្នា ទាមទារការវះកាត់ជាបន្ទាន់។
ដើម្បីទប់ស្កាត់បញ្ហាខាងលើកើតឡើងពេលសម្រាលកូនភ្លោះ ម៉ាក់ៗគប្បីថែទាំសុខភាពឲ្យបានល្អ ពិសេសតាមការណែនាំរបស់អ្នកជំនាញ។ ទន្ទឹមគ្នានេះដែរ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ណែនាំឲ្យស្ត្រីពពោះគ្រប់រូប មើលថែសុខភាពខ្លួន និងកូនដោយ៖
- ពិនិត្យសុខភាពតាមការកំណត់អំឡុងពេលពពោះ
- មានរបបអាហារត្រឹមត្រូវ បរិភោគអាហារសម្បូរជីវជាតិ សម្បូរប្រូតេអ៊ីន បន្លែផ្លែឈើ ញ៉ាំទឹកដោះគោ ១-២កែវ/ថ្ងៃ
- ទទួលជាតិដែកឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា
- សម្រាក និងថែទាំសុខភាពឲ្យបានល្អ ចៀសវាងធ្វើការងារហួសកម្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]