បរទេស៖ កាលពីថ្មីៗនេះ គេត្រូវបានរាយការណ៍មកថា តារាចម្រៀង Celine Dion ត្រូវបានឲ្យដឹងថា តារាស្រីរូបនេះ សុខចិត្តបង្ខំឱ្យលុបចោលរាល់ការសម្តែងនៅទីក្រុងឡាសវេហ្គាស នៃការប្រគុំតន្រ្តី ចាប់គិតពីខែវិច្ឆិកា ដល់ខែកុម្ភៈឆ្នាំក្រោយ ដោយសារតែសាច់ដុំរមួល។

តួយ៉ាងម្ចាស់បទ «My Heart Will Go On» បាននិយាយទាំងនាងខូចចិត្ត នៅពេលនាងមិនអាចសម្តែងដូចការគ្រោងទុក ដោយ អ្នកម្តាយកូនពីររូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី ១៩ ខែតុលាដោយបានលើកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Celine Dion 

យោងតាម ប្រភពដដែលបានឲ្យដឹងថា ការប្រគុំតន្ត្រីចំនួន ២១ លើកចាប់ពីថ្ងៃទី ៥-១១ ខែវិច្ឆិកា និងថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២២។ ទោះយ៉ាងណាស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ដែលធ្វើឱ្យនាងបន្តការប្រគុំន្ត្រីនេះបាន។

បច្ចុប្បន្ន Celine Dion កំពុងលុបចោលរាល់ការសម្តែង ហើយមិនមានគម្រោងត្រលប់មកវិញ ជាមួយពេលវាលាជាក់លាក់ណាមួយនោះទេ។ យោងតាមសេចក្តីប្រកាសពីអ្នករៀបចំកម្មវិធីអ្នកដែលបានទិញសំបុត្រនឹងត្រូវសងវិញ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Celine Dion
Celine Dion
Celine Dion
Celine Dion

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]