កូរ៉េខាងត្បូង៖ ខ្សែភាពយន្តដ៏ល្បីរបស់កូរ៉េខាងត្បូង Squid Game បានល្បីរន្ទឺពាសពេញពិភពលោក ដែលជាជោគជ័យមួយកម្រនឹងមានផលិតកម្មអាស៊ីណាមួយសម្រេចបានណាស់។ ជាមួយសមិទ្ធផលដ៏អស្ចារ្យសម្រេចបានដោយផលិតកម្មផលិតភាពយន្តរបស់កូរ៉េ K-Drama រឿង Squid Game ដែលទាក់ទងនឹងការលេងល្បែងនេះ បានផ្ទុះកក្រើកពេញពិភពលោកតែម្តង។ មិនថាជាហ្គេមឬល្បែង ដូចជា Dalgona ឬ ហ្គេមណាមួយ តាមរយៈបណ្តាញ Netflix បានបញ្ជ្រាបរឿងនេះ ក្នុងប្រទេសជាច្រើនក្នុងពិភពលោក។
ដោយឡែក ថ្មីៗនេះ មានព័ត៍មានលេចឡើងថា មានប្រទេសមួយបាននឹងកំពុងរងការរិះគន់ប្រតិកម្មតបយ៉ាងខ្លាំងចំពោះការលួចចម្លងខ្សែភាពយន្តនេះ ពោលគឺប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៍មាន បានរាយការណ៍ថា ប្រទេសចិនគ្រោងកម្មវិធីចម្រុះថ្មីមួយដែលគេឱ្យឈ្មោះថា Squid Victory នាពេលណាមួយ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ ដោយបានបញ្ចេញដំបូងនៅលើកម្មវិធី Youku របស់ចិន រូបភាព Poster មានលក្ខណៈស្រដៀងគ្នាទាំង ពុម្ភអក្សរ រូបរាង និង ពណ៍។
លើសពីនេះថែមទៀត ក្រៅពីប្រហាក់គ្នាទៅខ្សែរឿង Squid Game របស់កូរ៉េហើយនោះ កម្មវិធីរបស់ចិនមួយនេះ ក៏មានហ្គេមដែលទាក់ទងនឹងក្មេងៗផងដែរ។ កម្មវិធីនឹងឱ្យបេក្ខជនចូលរួមប្រកួតជាមួយបេក្ខជនផ្សេងទៀត ក្នុងហ្គេមផ្សេងគ្នា ដោយយកតម្រាប់ពីល្បែងដែលក្មេងជនជាតិចិនលេង យកមកដាក់កម្មវិធីនោះ។
ចំពោះព័ត៍មាននេះ កំពុងតែទទួលរងប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គមកូរ៉េ និងចិន ដោយសារតែគំនិតកេងចំណេញពីចិន។
ក្នុងនោះ ប្រទេសចិន មិនត្រឹមតែហាមឃាត់រាល់ផលិតកម្មដែលទាក់ទងនឹង K-Pop និង K-Drama ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ធ្លាប់រិះគន់ពីភាពជោគជ័យរបស់ Squid Game ផងដែរ ដោយបញ្ជាក់ថាពួកគេនឹងមិនផលិតរឿងនេះឡើយ ដោយសារវាបង្ហាញពី សារធាតុដ៏ងងឹតនៃធម្មជាតិរបស់មនុស្ស៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]