តារាកម្សាន្ត÷ ជោគជ័យទាំងនៅក្នុងអាជីពជាតារាចម្រៀង និងនៅក្នុងអាជីវកម្មតារាប្រុសខ្មែរល្បីៗចំនួន៤រូប គឺលោក យុត្តារ៉ា ឆានី លោកព្រាប សុវត្ថិ លោកអ៉ីណូ លោកខេមរៈ សិរីមន្ដ សុទ្ធសឹងតែជាម្ចាស់ដីឡូតិ៍ និងប្រសប់ខាងរកស៊ីអចលនទ្រព្យ ដោយគេសង្កេតឃើញថាតារាប្រុសទាំង៤រូបនេះ កំពុងក្តោបក្តាប់ជំនួញដីឡូតិ៍ធំៗដូចជា÷

១/. លោក យុត្តារ៉ា ឆានី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក យុត្តារ៉ា ឆានី

អតីតតារាសម្តែង និងចម្រៀងដ៏មានឈ្មោះបោះសម្លេងរូបនេះ បាននឹងកំពុងសម្ងំរកស៊ីដីឡូតិ៍អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ តាមព័ត៌មានលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ឆានី បានប្រាប់ឲ្យប្រិយមិត្តដឹងថា លោកគឺជា ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន CTLV Real Estate។

២/.លោក ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ

តារាចម្រៀងចាស់វស្សា និងល្បីល្បាញរូបនេះវិញ ក៏ត្រូវបានមហាជនស្គាល់ថាជាអ្នកជំនួញអចលនទ្រព្យមួយដ៏ជោគជ័យ ដោយថាកាលពីពេលថ្មីៗកន្លងទៅនេះ លោកធ្លាប់បើកគម្រោងដីឡូតិ៍ជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា។

៣/.លោក អុីណូ

លោក អុីណូ

តារាចម្រៀងដែលជាម្ចាស់បទប្រុសក្រញ្ញាញ់ខូចចិត្ត ឯណេះវិញក៏ជោគជ័យក្នុងវិស័យដីឡូតិ៍មិនស្ទើរដែរ ដោយលោកជាម្ចាស់គម្រោងដីឡូតិ៍ល្អប្រណិត BRAND ENO ជឿន សារិន ស្ថិតនៅជាប់ផ្សារត្រាំខ្នាថ្មី ។

៤/. លោកខេមរៈសិរីមន្ត 

លោកខេមរៈសិរីមន្ត 

មិនខុសអ្វីពេលលោកព្រាបសុវត្ថិប៉ុន្មានទេ លោកខេមរៈសិរីមន្តក៏ត្រូវបានមហាជន ស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍ សហការជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត