ខេត្តសៀមរាប÷ នៅទីបំផុត បរិមណ្ឌលបន្ទាយស្រី ឬរង្វង់មូលបន្ទាយស្រី ដែលមានទំហំផ្ទៃដីជាង២ហិចតា បានលេចចេញជារូបរាងហើយ ក្រោយបើកដំណើរកែលម្អ និងផ្លាស់ប្តូរទៅជារង្វង់ដែលអាចផ្លាស់ប្តូរទៅតាមរដូវកាល ព្រមទាំងមានទិដ្ឋភាពដ៏ស្រស់ត្រកាល ប្លែកភ្នែក រហូតទទួលបានការកោតសរសើរ និងស្ងប់ស្ញែងពីសំណាក់មហាជន និងប្រជាពលរដ្ឋក្នុងតំបន់ថា សម្រស់រង្វង់មូលនេះស្អាតមិនចាញ់ទិដ្ឋភាពនៅបរទេសប៉ុន្មានទេ។
សូមរំលឹកផងដែរថា បរិមណ្ឌលបន្ទាយស្រី ឬរង្វង់មូលបន្ទាយស្រី គឺជារង្វង់មូលដ៏ធំជាងគេលំដាប់ទី២នៅកម្ពុជា ដោយទីតាំងរង្វង់មូលនេះ គឺស្ថិតនៅតំបន់ផ្លូវប្រសព្វជាពិសេសគឺផ្លូវឡើងទៅភ្នំគូលែន។ ដូច្នេះភ្ញៀវទេសចរដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី ប្រាកដណាស់ថា នឹងបានឆ្លងកាត់ ព្រមទាំងបានឃើញសម្រស់រង្វង់មូលនេះជាក់ជាមិនខាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញថាតើ រង្វង់មូលនេះស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]