បរទេស៖ បន្ទាប់ពីជាប់រវល់ នៅក្នុងការផ្សព្វផ្សាយបទចម្រៀងថ្មី តារាចម្រៀងស្រី Adele ត្រូវគេចាប់យករូបភាព ខណៈដែលបានចំណាយពេលជាមួយគូស្នេហ៍របស់ខ្លួន លោក Rich Paul នៅឯទីលានបាល់ទាត់ ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ។

នៅក្នុងនោះដែរ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានតុបតែងខ្លួន ពាក់ឈុតស្បែក និងអាវយឺត ខណៈពេលកំពុងមើលបាល់បោះ ជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត យ៉ាងសប្បាយរីករាយ ថែមទៀត ហើយនេះគឺជាលើកទី ២ ដែល Adele បានរួមដំណើរជាមួយមិត្តប្រុស របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីលើកទីមួយ ដែលគូស្នេហ៍អ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នា នៅព្រឹត្តិការណ៍ការប្រកួតកាលពីខែកក្កដាកន្លងទៅនេះ នាងមិនទាន់បានបង្ហាញទំនាក់ទំនងជាសាធារណៈនោះទេ។ ប៉ុន្តែពេលនេះ Adele  កាន់តែមើលទៅមានអារម្មណ៍ធូរស្បើយ និងរីករាយយ៉ាងខ្លាំង ជាមួយគូស្នេហ៍របស់ខ្លួន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Adele
Adele
Adele
Adele
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]