រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង នាយពាក់មី ជាតារាកំប្លែងម្នាក់ ក្នុងចំណោមតារាកំប្លែងរួមក្រុមរបស់ខ្លួន ដែលទទួលបានភាពជោគជ័យជាខ្លាំង មិនថាជា ការងារ ការរកស៊ី ជាពិសេសគឺ ទទួលការគាំទ្រពី មហាជនយ៉ាងច្រើនកុះករ ថែមទៀត។

យ៉ាងណាក្តី តារាកំប្លែងរូបនេះ គេតែងឃើញ រូបលោក តែងប្រើពេលវេលាទំនេររបស់ខ្លួន Liveលក់ផលិត ដើម្បីរកប្រាក់ចំណូលបន្ថែម មិនពឹង តែការងារសិល្បៈតែមួយមុខនោះឡើយ ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗនេះ ក្នុងការLive លក់ផលិតផលរបស់ខ្លួននោះ នាយពាក់មី បានលើកសរសើរពី តារាចម្រៀង សាយ ពេញៗមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ នាយពាក់មី បានលើកឡើងថា រូបលោក សូមលើកទឹកចិត្ត និងគាំទ្រជាខ្លាំង ចំពោះ តារាចម្រៀង ប្អូនសាយ ដែលហ៊ានលះបង់កម្លាំងញើសឈាម កម្លាំងកាយ កម្លាំងចិត្ត ដើម្បីធ្វើការរត់ រាប់ស៊ិបគីឡូម៉ែត្រ ដើម្បីប្រមូលរៃអង្គាសប្រាក់ ចំនួនសន្ធឹកសន្ធាប់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា តែម្នាក់ឯងប៉ុណ្ណោះ លើសពីនេះទៅទៀត សព្វថ្ងៃនេះ រូបលោក ក៏កំពុងតែចាប់ផ្តើម ការងាររត់នេះសាជាថ្មីម្តងទៀត ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី
តារាចម្រៀង សាយ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]